ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មដែលឧស្សាហ៍លក់នៅម្ដុំសារៈមន្ទីរ​ជាតិបាន​ ២ ​នាក់

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌដូនពេញ​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​រួមជាមួយ​ថ្នាំញៀន​ជាប់​ខ្លួន​១៦​កញ្ចប់​នៅវេលា​ម៉ោង​១៧ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ ចំនុច​ផ្លូវ​១៧៨​ កែង​លេខ​១៣ (​មុខ​សារៈមន្ទីរ​ជាតិ​)​ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ សារី ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៩៨ ផ្លូវជាតិ​លេខ​៦A ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ (​ជា​ម្ចាស់​ថ្នាំ​)​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ សុខ សុធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រកៀត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង (​ជា​ម្ចាស់​ម៉ូតូ និង​ជា​អ្នក​ឌុប​)​។​

    តាម​ការស្រាវជ្រាវ​ក៏ដូចជា​ចម្លើយសារភាព​របស់​ជ​ន​ល្មើស រូបគេ​ទាំងពីរ​នាក់​ខាងលើ​គឺជា​មុខសញ្ញា ចែក ចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅមុខ​សារៈមន្ទីរ​ជាតិ​ និង​វាល​ព្រះមេរុ​។​

    បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​បន្ត ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​៕

Untitled 1 adverise with khmeread

មតិយោបល់