Marco Verratti ក្លាយជាគោលដៅផ្ទេររបស់ Chelsea ខណៈពេលក្លឹបជាច្រើននៅ អ៊ីតាលីក៏កំពុងចាប់អារម្មណ៍

          ខ្សែបម្រើ​របស់ក្លឹប PSG កីឡាករ Marco Verratti ក៏បាន​ក្លាយជា​គោលដី​ផ្ទេរយ៉ាងសំខាន់​សម្រាប់​ក្លឹប​ Chelsea ដែល​គ្រោងនឹង​ដាក់​សំណើផ្ទេរ៣០​លាន​ផោន​ ប៉ុន្តែ​លោក​ Donato Di Campli អះអាងថា កីឡាករ​រូប​នេះ​ក៏កំពុងមាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​នៅក្រ​បខណ្ឌអ៊ីតាលី​ Serie A រួម​ទាំង​ក្លឹប​ Inter Milan ​ផង​ដែរ។

          លោក​ Campil បាន​និយាយថា Inter សង្ឃឹមថា នឹងចំណាយប្រាក់យ៉ាង​ច្រើន​​​​​នៅ​ឆ្នាំ​២០១៧​​ ដោយ​មាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន Suning Group ដើម្បី​នាំ​យក​ភាព​ជោគជ័យ​មក​វិញបន្ទាប់ពី​ធ្វើ​មិន​បាន​ល្អ។ Inter ចង់​បាន​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះហើយ​ក្លឹប Juventus ក៏ចង់បានកីឡាកររូបនេះដែរ។

ខណៈ​ពេល​ដែលក្រុម PSG ហាក់ដូចជាធ្លាក់ជើង ការជជែក​អំពី​កិច្ច​ព្រម​ព្រៀងផ្ទេរ​ Verratti បានកើន​ឡើង​​។ ក្រុម PSG ជាជើង​ឯក​ក្របខណ្ឌ ​Ligue 1 ហើយបច្ចុប្បន្ន​កំពុង​ឈរនៅ​លេខរៀង​ទី៣ដោយចាញ់​ក្រុម Nice ដែល​ឈរនៅ លេខ​២ក្នុង​ពូល​ ៧ពិន្ទុ៕

Sport preview marco verratti to chelsea adverise with khmeread
Loading ad ...