ភ្នាក់ងាររបស់ Balottelli រិះគន់លោក Jurgen Klopp ថា មិនផ្តល់ឱកាស

          ស្ថានភាពររបស់កីឡាករ Mario Balottelli នៅក្លឹប Liverrpool ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ​បាន​ធ្វើ​ឲ្យភ្នាក់ងារ​លោក Mino Raiola ​របស់​ Balotelli មិន​សប្បាយ​ចិត្ត។

          ​ខ្សែប្រយុទ្ធ​ដ៏ចម្រូង​ចម្រាស​ Balottelli មិនមែនជា​ផ្នែក​នៃ​ផែន​ការ​របស់ គ្រូ​បង្វឹក​ Jurgen Klopp ទេ។ លោក Raiola បាននិយាយថា​ លោកគ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ ប៉ុន្តែ​លោកមិន​សប្បាយ​ចិត្ត​នឹង​ទង្វើរ​របស់​គ្រូបង្វឹកសញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះមក​លើ​ Balottelli ។

          លោកបានបន្តថា “​ខ្ញុំ​នៅតែ​ខកចិត្ត​ចំពោះ​លោក Klopp ដែល​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​ Balottelli ប៉ុន្តែពេលនេះកីឡាកររូបនេះកំពុង​តែបង្ហាញ​អ្វីដែល​គាត់​អាចធ្វើ​បាន”។ អតីត​ខ្សែប្រយុទ្ធ​ក្លឹប​​ Liverpool រូបនេះដែល​ឥឡូវកំពុង​កសាង​កេរ្តិ៍​ឈ្មោះ​របស់ខ្លួ​ន​ជាមួយ​នឹងក្លឹប​ Nice នៅ​ក្របខណ្ឌ Ligue 1៕

adverise with khmeread