Alibaba របស់ Jack Ma ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​

    ​វេ​ប​សាយ​យក្ស Alibaba របស់​ចិន​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ជុំវិញ​ការលក់​ផលិតផល​ក្លែងក្លាយ​នៅលើ​អន​ឡាញ​។​

​    ​Alibaba ត្រូវបាន​យកចេញ​ពី​បញ្ជីខ្មៅ​អស់​រយៈពេល ៤ ឆ្នាំ​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​អាមេរិក​និ​យ​យា​ថា វេ​ប​សាយ Taobao លក់ទំនិញ​អន​ឡាញ​របស់​ក្រុមហ៊ុន​នេះ​បាន​លក់ទំនិញ​ក្លែងក្លាយ​គុណភាព​ខ្ពស់​នៅលើ​អន​ឡាញ​ម្តងទៀត​។​

​    ​យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បាន​បដិសេធចោល​រាល់​ការចោទប្រកាន់ និង​ទ​ទួ​ច​ឱ្យ​ប៉ូលិស​ទីផ្សារ​ត្រួត​ពិនិត្យមើល​។​

​    ​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុងប្រទេស​អាមេរិក​អាចជា​មូលហេតុ​ដែល​ឈ្មោះ​ក្រុមហ៊ុន​វិលត្រឡប់​ចូលក្នុង​បញ្ជីខ្មៅ​ម្តងទៀត​។​

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump អំឡុងពេល​គាត់​ធ្វើ​យុទ្ធនាការ បាន​ចោទប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀតថា ក្រុមហ៊ុន​ចិន​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​រប​ស់​ពួកគេ​។​

​    ​ប្រធាន​ក្រុមហ៊ុន Alibaba Group លោក Michael Evans បាន​និយាយថា គាត់​បាន​ខកចិត្ត​ដោយសារ​ការសម្រេចចិត្ត​នេះ និង​សួរថា​តើ​រឿងនេះ​ផ្អែកទៅលើ​ភាពជាក់ស្ដែង ឬក៏​មកពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​។​

​    ​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ប្រទេស​ចិន និង​កន្លែង​លក់ទំនិញ Taobao ត្រូវបាន​ចោទប្រកាន់​ពី​ការលក់ទំនិញ​អន​ឡាញ​ក្លែងក្លាយ​។​

​    ​ក្នុង​ខែមេសា​ក្រុមហ៊ុន Alibaba ត្រូវបាន​ផ្អាក​ដំណើរការ​ពី​អង្គការ​ឃ្លាំមើល​សម្ព័ន្ធ​ប្រឆាំង​របស់​ក្លែងក្លាយ​អន្តរជាតិ (IACC) ជុំវិញ​ការព្រួយបារម្ភ​អំពី​ការលួចចម្លង​។​

​    ​សមាជិក​ច្រើនជាង ២៥០ ក្នុងនោះ​មាន Gucci America និង Michael Kors របស់ Alibaba បាន​រង​ការគំរាមកំហែង ហើយ​ពួកគេ​នឹងធ្វើ​ការតវ៉ា​ទៅ IACC៕

ប្រភព៖BBC

adverise with khmeread

អ្នកនឹងចូលចិត្ត