បុរស​ម្នាក់​លួច​ផលិត​ដាវ​សាមូរ៉ៃ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ​៖ ទីតាំង​មួយកន្លែង​លួច​ផលិត​ដាវ​កែច្នៃ ជា​ប្រភេទ​ដាវ​សាមូរ៉ៃ​ និង​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឆ្មក់​ចុះបង្ក្រាប ជាក់ស្តែង​ឃាត់​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​ដាវ​សាមូរ៉ៃ​ជាច្រើន​នា​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្រុម​១ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែលជា​អ្នក​ផលិត​ដាវ​សាមូរ៉ៃ​ ដើម្បី​ចែកចាយ​ឈ្មោះ ​ឈិន ឆាយ អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើ​ដាវ​សាមូរ៉ៃ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​ភូមិ​ដើម​ចាន់ សង្កាត់​ច្បា​អំពៅ​ទី​២ ខណ្ឌ​ច្បា​អំពៅ ​(​អតីត​ខណ្ឌមានជ័យ​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ជាច្រើន​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​

Untitled 1
adverise with khmeread
Loading ad ...