ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ធ្វើ​នំ​មួយ​ខ្នង​ និង​ឆេះ​លុយ​សុទ្ធ ​៥ ​ពាន់​ដុល្លារ​

    កណ្តាល ៖ មាន​ករណី​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អ្នកលក់​នំ អស់​១​ខ្នង រួមជាមួយ​ទឹក​លុយ​សុទ្ធ​អស់​ជាង ៥.០០០​ ដុល្លារ​របស់​ម្ចាស់ផ្ទះ ក៏​ត្រូវបាន​អណ្តាតភ្លើង​បំផ្លាញ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរា​គន៍​ពន្លត់​ទាន់ពេល មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ឡើយ​។​

    គ្រោះថ្នាក់​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​នេះ​កើតឡើង​នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៤៥​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះឈ្មោះ ​លឹម មី​ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​នំ ស្ថិតនៅ​ភូមិ​ព្រែក​សំ​រោ​ង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    បន្ទាប់ពី​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង បាន​ធ្វើឱ្យ​ខូចខាត​ឆេះ​ផ្ទះ​ចំនួន​១​ខ្នង​ទំហំ​៤,៥០​ម៉ែត្រ​x១៤​ម៉ែត្រ​ធ្វើអំពី​ថ្ម​ប្រក់ស័​ង្កសី និង​លុយ​អាមេរិក​ប្រហែល​៥​ពាន់​ដុល្លារ និង​សម្ភារៈ​មួយចំនួនទៀត​ឆេះ​ខ្ទេច។​

    មូលហេតុ​បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែ​ភ្លើង​ហើយ​ប៉ូលិស​បានចេញ អន្តរាគមន៍​ពន្លត់អគ្គិភ័យ​នេះ​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​ប៉ូលិស​ខេត្តកណ្តាល  ចំនួន​ ០២ ​រថយន្ត ដោយ​ប្រើទឹក​អស់​ចំនួន​០៣​រថយន្ត និង​រថយន្ត​ជំនួយ​របស់​អង្គរក្ស​ចំនួន​០២​គ្រឿង​បាន​ប្រើប្រាស់ ០២ ​រថយន្ត សរុប ​០៥ ​រថយន្ត ស្មើ​៤៤​ម៉ែត្រគូប ដោយ​សមត្ថកិច្ច​បានធ្វើ​ការគ្រប់គ្រង​ស្ថានភាព​នៃ​អគ្គីភ័យ​បាន និង ពន្លត់​ចប់​ជា​ស្ថាពរ​នៅវេលាម៉ោ​ង​១​ និង​១៥​នាទី ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ឬ​រាលដាល​ដល់ផ្ទះ​ដទៃទៀត​ឡើយ​៕

Unnamed %283%29
adverise with khmeread
Loading ad ...