ធ្វើ​ឱ្យគេ​សើច​មិន​ប្រាកដថា​ខ្លួនឯង​សើច​រាល់ថ្ងៃ​! មូលហេតុ​ដែល Mr. Bean កម្រ​ផ្តល់​បទសម្ភាសន៍ ត្រូវបាន​លាតត្រដាង​

    ​លុះត្រាតែ​អ្នក​បានរស់នៅ​ក្រោម​ថ្ម​មួយ​ដុំ អ្នក​ប្រហែលជា​បានឮ​អំពី Mr. Bean ហើយ​។ តារា​កំប្លែង​ល្បី​បំផុត​របស់​អង់គ្លេស​រូបនេះ​បាន​សម្ដែង​រឿង​ដល់​អ្នកគាំទ្រ​មើល​តាំងពី​ទសវត្សរ៍ ១៩៩០ មកម្ល៉េះ​។​

​    ​ថ្វីបើ​គាត់​គឺជា​តារា​ដ៏​មាន​ប្រជាប្រិយភាព ប៉ុន្តែ​គ្មាន​នរណាម្នាក់​ស្គាល់​ច្បាស់​ពី​តារា​សម្ដែង Rowan Atkinson នោះឡើយ​។ 

​    ​ហេតុផល​មួយ​ដែល​គេ​មិនសូវ​ស្គាល់​គាត់ ព្រោះ​គាត់​មិនសូវ​ផ្ដល់​បទសម្ភាសន៍​ដូច​តារា​ដទៃទៀត​។​

​    ​វេ​ប​សាយ Diply បាន​លាតត្រដាង​មូលហេតុ​នោះ​ដែល​គាត់​មិន​ផ្ដល់​បទសម្ភាសន៍​គឺ គាត់​មានរឿង​រ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​ច្រើនពេក ជាពិសេស​តាំងពី​ក្រោយ​ការបែកបាក់​ប្រពន្ធ​ទីមួយ​របស់គាត់​មកម្ល៉េះ​៕

Mr bean adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់