samsung-banner
adverise with khmeread

លួច​គេ​វា​គ្រាន់​...​គេតាម​ទាន់​ទ្រមខ្លួន​

Unnamed

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អ្នកស្រុក​ព្រួត​ចាប់បាន​ស្វាគមន៍​រហូត​ទ្រមខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ពូ​ល វណ្ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​វាលវង់ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ យ៉ាន់ សុខ​ខេ​ម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាកលេខ​ភ្នំពេញ ​1K-1770។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញ​ម្ហូប​វិញ​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ ដោយ​មិនបាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ រួច​ក៏​យក​ម្ហូប​ទុក និង​ដើរទៅ​បោសសម្អាត​ក្នុងផ្ទះ។ 

    ពេលនោះ​ជនសង្ស័យ​ឃើញ​ឱកាសល្អ បាន​លបចូល​មក​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន តែ​ត្រូវបាន​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​រត់​ដេញតាម​ស្រែកថា "​ចោរៗ" ​ទើប​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សហការគ្នា​ជួយ​អន្តរាគមន៍ ដោយ​យក​គោយន្ត​កន្ត្រៃ​ដាក់​ស្ទាក់ផ្លូវ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ និង​បាន​ស្វាគមន៍​ចោរ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាលឱ្យ​រងរបួស​ធ្ងន់៕

adverise with khmeread

មតិយោបល់