adverise with khmeread 1

លោក Mancini អះអាងថា​គ្រូបង្វឹក Napoli ជា​មនុស្ស​ប្រកាន់​ជាតិ​សាសន៍​

គ្រូបង្វឹក​ក្រុម Inter លោក Roberto Mancini បាន​រិះគន់​គ្រូបង្វឹក​ក្រុម Napoli លោក Maurizio Sarri ដោយសារ​ការប្រមាថ​ក្នុងអំឡុង​ការប្រកួត​មួយ​ដែល​បញ្ចប់ទៅ​ក្រុម Inter យកឈ្នះ​ក្រុម Napoli ដោយ​លទ្ធផល ២-០​។​

​ការប្រមាថ​នេះ​ត្រូវ​បានឮ​នៅពេលដែល​អតីត​គ្រូបង្វឹក Man City រូបនេះ​បាន​សួរ​ទៅកាន់​មន្ត្រី​អាជ្ញាកណ្តាល​ទី​បួន​ថា​តើ​ហេតុអ្វី​ត្រូវ​ថែម​ប្រាំ​នាទី​នៅ​ចុងការ​ប្រកួត​។​

​លោក Mancini បាន​ប្រាប់​សារព័ត៌មាន Rai Sport បន្ទាប់ពី​ចប់​ការប្រកួត​ថា "Sarri គឺជា​មនុស្ស​ប្រកាន់ពូជសាសន៍ ហើយ​មនុស្ស​ដូច​គាត់​មិនគួរ​មានមុខ​ក្នុង​បាល់ទាត់​នោះទេ​។ ខ្ញុំ​បាន​ដើរទៅ​សួរ​មន្ត្រី​អាជ្ញាកណ្តាល​ទី​បួន​ថា​ហេតុអ្វី​បានជា​ថែម​ដល់​ទៅ​ប្រាំ​នាទី នៅពេលនោះ​គាត់​ក៏​ស្រែ​កម​កថា F*****"​។​

​គាត់​បាន​បន្តទៀតថា "​មន្ត្រី​អាជ្ញាកណ្តាល​ទី​បួន​បានឮ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​គាត់​មិនបាន​និយាយ​អ្វី​នោះទេ​។ បន្ទាប់មក​ខ្ញុំ​ត្រូវបាន​បណ្តេញចេញ​។ ហេតុការណ៍​នេះ​គឺ​វា​ធំ​ជាង​ការប្រកួត​នេះ​ទៅទៀត និង​វា​គួ​ឲ្យ​អាម៉ាស់​ណាស់​។ គាត់​មិនអាច​ប្រកែក​បាន​នោះទេ វា​ពិតជា​អាម៉ាស់​ណាស់​។ ខ្ញុំ​បាន​រក​គាត់​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​បន្ទាប់​ពី​ចប់​ការប្រកួត និង​គាត់​បាន​សុំទោស​ខ្ញុំ ប៉ុន្តែ​ប្រសិនបើ​នៅ​ប្រទេស​អង់គ្លេស​វិញ គេ​នឹងមិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ទីលាន​ម្តងទៀត​នោះទេ​"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់