samsung-banner
adverise with khmeread

ពលរដ្ឋមួយចំនួននៅតែទទួលរងផលប៉ះពាល់ដោយសារជាតិវិទ្យុសកម្ម ដោយសារការធ្វើតេស្តអាវុធនុយក្លេអ៊ែរពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៨៩

Untitled 1

          អស់​រយៈ​ពេល​បួន​ទសវត្សរ៍​មក​ហើយ បុរស ស្ត្រីនិង​កុមារ​នៅ​ទីក្រុង​មួយ​ក្នុង​ប្រទេសកាហ្សាក់ស្ថានបានរស់​នៅ​ក្រោម​ផ្សែងរាងដូចផ្សិត​ដ៏ធំ​មួយ។​ នៅ​ពេល​ឈានជើង​ចេញពីផ្ទះពេល​ខ្លះពួកគេ​ឃើញ​ការផ្ទុះដ៏ធំមួយ​នៅ​លើ​លំហ​អា​កាស​ ខណៈសហភាព​សូវៀត​បានបំផ្តុះគ្រាប់បែក​នុយក្លេអែរ​៤៥៦​គ្រាប់។

          អ្នកខ្លះ​ក្នុងចំណោម​សាច់ញាតិរបស់ពួកគេ​នៅ​បន្តទទួល​រង​ផល​ប៉ះពាល់​ដោយ​សារជាតិវិទ្យុសកម្ម​ បន្ទាប់ពីការ​ធ្វើ​តេស្ត​អាវុធនេះនៅ​ចន្លោះ​ឆ្នាំ​១៩៤៩​និង​១៩៨៩។

          ឥឡូវនេះ ឯកសារ​ថ្មី​បាន​បង្ហាញអំពី​រឿងរ៉ាវ​មិនគួរ​ឲ្យ​ជឿ​នៃ​ទីតាំង​ធ្វើ​តេស្ត​ Semipalatinsk Test Site (STS) ដែលគេនិយម​ហៅថា “The Polygon” ដែល​បាន​​បិទ​នៅ​ឆ្នាំ​១៩៩១។ កម្មវិធី BBC ជួប​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ជួយ​ធ្វើ​ឲ្យ​​​​​​​​​​​ទី​​​តាំង​​នេះ​មាន​សុវត្ថិភាព​ម្តងទៀត បន្ទាប់ពី​ត្រូវ​បាន​បិទ ហើយ​ការបិទ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ដួល​រលំរបស់សហភាព​សូវៀត។

          នៅ​ពេល​នេះ មាន​សម្ភារៈ​នុយក្លេអ៊ែរដ៏គ្រោះថ្នាក់​ជា​ច្រើន​នៅ​សេស​សល់​ក្នុងតំបន់​នេះដែលធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ថា វត្ថុទាំងនេះ​អាចនឹងធ្លាក់ទៅក្នុង​ដៃ​របស់​ក្រុម​ភេរវករ។

          ទោះបីជាយ៉ាងណា កាលពីឆ្នាំ​២០១២ អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី និង​ ​កាហ្សាក់​ស្ថាន រួមទាំងវិស្វករ​មួយចំនួន​ទៀត​បាន​បញ្ចប់​បេសកកម្ម​រយៈ​ពេល​១៧​ឆ្នាំ​ដើម្បី​រក្សាទុក​សម្ភារៈ​ទាំង​នោះប្រកបដោយ​សុវត្ថិភាព​ រួមទាំង​សារធាតុ​ភ្លុយតូនីញ៉ូម​ផងដែរ។

          ក្នុងរយៈ​ពេល​៤០​ឆ្នាំ គ្រាប់បែក​៤៥៦​គ្រាប់ដែល​ត្រូវ​បាន​គេបំផ្ទុះ​នៅទីតាំង​ធ្វើ​តេស្ត STS ដែល​ជា​ទីតាំង​ធ្វើ​តេស្តសំខាន់​សម្រាប់​អាវុធនុយក្លេអ៊ែរ​របស់​សហ​ភាព​សូវៀត។ អាវុធទាំង​នេះត្រូវ​បានគេធ្វើ​តេស្ត​នៅ​លើលំហ​អាកាស​និង​ក្រោម​ដី​ ហើយ​អ្នក​ភូមិ​តែងតែ​បាន​ឮសំឡេង​ផ្ទុះ​និង​បាន​ឃើញ​ផ្សែង​រាងដូចផ្សិត​នៅលើ​អាកាស។

          អាគារ​ស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រនេះ​មាន​ទីតាំង​មិន​ដល់​ ១០០ម៉ាយល៍​ទេ​ភាគខាងលិច​នៃតំបន់ Semipalatinsk ដែល​មាន​ប្រជាជន​រស់នៅ​ប្រហែល​២០០.០០០​នាក់។ ផលប៉ះពាល់​ដ៏អាក្រក់និង​ពេញលេញ​ដោយសារជាតិវិទ្យុ​សកម្ម​នេះ​បាន​លេចឡើង​ បន្ទាប់ពី​ការបិទទីតាំង​ធ្វើ​តេស្ត​នេះកាល​ពី​ខែសីហា​ឆ្នាំ​១៩៩១។

          ភាពយន្តឯក​សារ​របស់ទូរទស្សន៍ BBC ដែល​ដាក់ចំណងជើងថា The Polygon People បាន​ផ្តិតយក​សកម្មភាព​របស់​លោក Rustam Qobil ខណៈ​ពេល​លោក​ចុះទៅទីតាំង STS និង​សង្កេតមើល​ទីតាំង​ដែល​គេធ្វើ​តេស្តគ្រាប់​បែក​នុយក្លេអ៊ែរដំបូងរបស់រុស្ស៊ីនេះ។ ការចេញផ្សាយ​ភាព​យន្ត​ឯក​សារនេះបាន​ធ្វើ​ឡើង​រយៈ​ពេល​២៥​ឆ្នាំ បន្ទាប់ពី​ប្រទេស​កាហ្សាក់ស្ថាន​ទទួល​បាន​ឯក​រាជ្យ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់