PSG ចូលរួមការប្រជែងយកខ្សែការពារ Virgil Van Dijk របស់ Southampton

          ខ្សែ​ការពារ​ Virgil van Dijk របស់​ក្លឹប​ Southampton កំពុងទទួល​បាន​ការ​ចាប់អារម្មណពី​ក្លឹប​ធំ​ៗ​ដូចជា City, Chelsea និង Everton ។ ឥឡូវនេះក្លឹបយក្ស​បារាំង Paris Saint Germain ក៏​បាន​ចូល​រួម​ប្រជែង​ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះផង​ដែរ។

          ដោយសារមានចំណាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ៗ​ បាន​ធ្វើ​ឲ្យ​ក្លឹប Southampton ឈឺ​ក្បាល ហើយ​ពួកគេ​បានប្តេជ្ញាថា នឹង​​​​​រក្សាកីឡាករ​រូបនេះ​នៅ​ពេល​រដូវ​កាល​ទិញដូរ​កីឡាករ​ចូល​មកដល់នៅ​ខែមករា។

          Van Dijk បាន​ចុះកិច្ច​ព្រមព្រៀង​ថ្មី​រយៈ​ពេល​៦​ឆ្នាំ​ជាមួយ​ Southampton កាល​ពី​រដូវ​កាល​មុន​ក្រោយ​ចាក​ចេញពី​ក្លឹប Celtic ក្នុងតម្លៃ​១៣លានផោន។​ឥឡូវនេះ កីឡាករវ័យ​២៥​ឆ្នាំ​រូបនេះមាន​តម្លៃរហូតដល់​៤០​លាន​ផោន​ បន្ទាប់ពី​បាន​ក្លាយជា​កីឡាករ​សំខាន់​នៅ​ក្នុងប្រព័ន្ធកា​រពាររបស់​ក្លឹប Southampton ៕

628627418 2 1206x602 copy
adverise with khmeread
Loading ad ...