samsung-banner
adverise with khmeread

រំលោភកូនស្រីបង្កើតទាំងកម្រោល បាន ២ ដងនៅគំរាមរំលោភបន្តទៀត កូនស្រីទ្រាំលែងបានប្ដឹងឪដាក់គុក

1

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់ ត្រូវ​ប៉ូលិស​ស្រុក​រលាប្អៀរ ឃាត់ខ្លួន​ក្រោយពី​បានគេច​ខ្លួន​អស់​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនបង្កើត​របស់ខ្លួន​ឯង​អាយុ ​១៣ ​ឆ្នាំ​បាន​ចំនួន​២​លើក កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ជា​ឪពុក​នេះ មានឈ្មោះ លុន សារ៉ុន អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ចំណែកឯ​ក្មេងស្រី​មានឈ្មោះ រ​.​ច​.​អាយុ​១៣​ឆ្នាំ។ សកម្មភាព​ចាប់រំលោភ​កូន​ខ្លួនឯង​នេះ គឺ​បាន​កើតឡើង​តាំង ថ្ងៃទី​២៦ និង ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​ទើបនឹង​បែកការ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​ទ្រាំ​មិនបាន​នឹង​សម្មភាព​របស់​ឪពុក​ដែល​បាន​រំលោភ​ខ្លួន​ចំនួន​២​ដង និង គំរាម​រំលោភ​បន្តទៀត ទើប​ក្មេងស្រី​រងគ្រោះ​ប្រាប់​ម្តាយ​ឱ្យជួយ។​

    ម្តាយ​របស់​នាង​មានមុខ​របរ​ដើរ​លាងចាន​តាម​រោងការ​, ​រោងបុណ្យ​ជាមួយ​ចុងភៅ ហើយ​នៅ​ថ្ងៃកើតហេតុ ម្តាយ​របស់​នាង​អត់​នៅផ្ទះ​នោះទេ ហើយ​ខ្លួន​បាន​ដេក​នៅក្នុង​ផ្ទះ​ជាមួយ​ជនសង្ស័យ​ជា​ឪពុក​នៅ ចន្លោះ​ម៉ោង​១០​យប់ ថ្ងៃទី​២៦ ​មីនា ឆ្នាំ​២០១៦ ឪពុក​បានមក​ចាប់រំលោភ​នាង​ទាំង​កម្រោល​បានសម្រេច​តែម្តង ព្រមទាំង​គំរាម​នាង​មិនឱ្យ​និយាយ​ទៀតផង។​

    លុះដល់​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០១៦​នៅ​ម៉ោង​ប្រមាណ​ជាង​១០​យប់ ឪពុក​បានមក​ចាប់រំលោភ​នាង​បានសម្រេច​ម្តងទៀត ហើយ​ក្រោយមក​ឪពុក​នាង​តែងតែ​គំរាម​ធ្វើ​ចាប់រំលោភ​បន្តទៀត។ ​ទ្រាំ​មិនបាន​ប្រាប់​ម្តាយ រួច​ដាក់ពាក្យ​ប្តឹង​ឈានដល់​ការចាប់ខ្លួន​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់