ដេក​ជក់បារី​ក្នុង​មុង​ម្នាក់ឯង លក់​មួយភាំង​ឆេះ​មុង និង​ពូក ឆេះ​ស្លាប់​ខ្លួនឯង​

    សៀមរាប ៖ ដេក​ជក់បារី​ក្នុង​មុង​ម្នាក់ឯង លក់​មួយភាំង​ឆេះ​មុង និង​ពូក​រហូត​ឆេះ​ស្លាប់​ខ្លួនឯង កាលពី​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង​-​ខេត្តសៀមរាប។​

    ប៉ូលិស​បានឱ្យ​យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ​អ៊ុក ឆវី ភេទ​ប្រុស អាយុ៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង រីឯ​ប្រពន្ធ និង​កូន​ដេក​នៅ​រានហាល​ខាងក្រៅ​ផ្ទះ​។​

    ប្រភព​ដដែល​បាន​បន្តថា ពេល​សមត្ថកិច្ច​ចុះ ទៅពិនិត្យ​កន្លែងកើតហេតុ​រកឃើញ​មាន​កន្ទុយបារី​ជាប់​នឹង​ដៃ ទើប​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​អាច​ជក់បារី​ក្នុង​មុង ហើយ​ដាក់​ដៃ​ចំ​មុង ឬ​ពូក​ទើប​បណ្ដាល​ឱ្យ​ឆាបឆេះ​តែម្តងទៅ​។​

    បន្ទាប់មក ប្រពន្ធ​និង​អ្នកជិតខាង​បាន​ទម្លាយ​ទ្វារ​ចូលទៅ​ជួយសង្គ្រោះ និង​ពន្លត់ តែ​ជា​អកុសល​ជនរងគ្រោះ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​បាត់ទៅហើយ​។ លោក​បញ្ជាក់ថា ជនរងគ្រោះ​អាច​ភ័យ​គាំងបេះដូង ទើប​គាត់​មិន​អាចជួយ​ខ្លួនឯងបាន​យ៉ាង​ដូច្នេះ៕

adverise with khmeread