ប៉ូលិស​ស្រុក​តំបែរ ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​៥​ កញ្ចប់​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ​ស្រុក​តំបែរ បាន​ចុះបង្ក្រាប​ករណី រក្សាទុក ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ស្វាយ​កាំបិត ឃុំសេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​២១ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៤​ និង​៥០​នាទី​ល្ងាច​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ពៅ ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិស្វាយ​កាំបិត ឃុំសេ​ដារ ស្រុក​តំបែរ និងដកហូត​ម្សៅ​ក្រាម​សង្ស័យ​ជា​ថ្នាំញៀន ៥ ​កញ្ចប់ (​មធ្យម​០២កញ្ចប់ តូច​០៣​កញ្ចប់​)​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​តាម​នីតិវិធី​ច្បាប់​៕


Untitled 1 adverise with khmeread