ក្រុមហ៊ុន Boeing នឹងផលិតយន្តហោះ Air Force One (យន្តហោះសម្រាប់ប្រធានាធិបតី) តិចជាង ៤ ពាន់លានដុល្លារ។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនបានប្រាប់អ្នកកាសែត Washingtonexaminer កាលពីថ្ងៃពុធ បន្ទាប់ពីជួបប្រជុំជាមួយលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។
លោក Dennis Muilenburg នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានសរសើរលោក Trump ចំពោះ "ខួរក្បាលអាជីវកម្ម" របស់គាត់ ហើយបាននិយាយថា អ្នកទាំងពីរមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាបំផុត ដែលក្នុងជំនួបនោះពួកគេបានពិភាក្សាពីរបៀបដែលប្រទេសអាមេរិកអាចផលិតយន្តហោះ Air Force One ថ្មីចំនួនពីរគ្រឿងក្រោមតម្លៃ ៤ ពាន់លានដុល្លារ ដែលលោក Trump បានរិះគន់កាលពីខែមុននៅលើគណនី Twitter របស់គាត់ថា ថ្លៃកប់ពពកនោះ។
លោក Muilenburg បាននិយាយថា "យើងនឹងផលិតយន្តហោះតិចជាងតម្លៃនោះ។ ខ្ញុំមានកិត្តិយសអាចបង្ហាញការប្តេជ្ញាចិត្តជូនលោកប្រធានាធិបតីជាប់ឆ្នោត តាងនាមឱ្យក្រុមហ៊ុន Boeing Company។ នេះជាជំនួញដែលសំខាន់ចំពោះយើង។ យើងធ្វើការលើ Air Force One ព្រោះវាសំខាន់សម្រាប់ប្រទេសរបស់យើង ហើយយើងនឹងធ្វើឱ្យប្រាកដថា គាត់នឹងទទួលបានយន្តហោះមានសមត្ថភាពអស្ចារ្យបំផុត និងផលិតឡើងក្នុងតម្លៃអាចទទួលយកបាន"៕
Boeing is building a brand new 747 Air Force One for future presidents, but costs are out of control, more than $4 billion. Cancel order!
— Donald J. Trump (@realDonaldTrump) December 6, 2016
ប្រភព៖បរទេស
