samsung-banner
adverise with khmeread

ប្រសិនបើ​រក​ទិញ​ខ្ទះ​មាន​សញ្ញា​បែបនេះ ដើរ​ចៀស​ទៅ​!

Pan

    ​ទៅផ្ទះ​បាយ​របស់​អ្នក ហើយ​មើល​ខ្ទះ​ឆា​របស់​អ្នក​តើ​មាន​សរសេរ​អក្សរ​ធាតុ​ផ្សំ​ឈ្មោះ PFASs ដែរឬទេ​។ ប្រសិនបើ​មាន​បន្ទាប់មក​អ្នក​ត្រូវ​លក់​វា​ឱ្យ​អេតចាយ​ទៅ​។ នេះ​ជា​មូលហេតុ​ដែល​អ្នក​មិនគួរ​ឆា ចៀន ឬ​បំពង​ក្នុង​ខ្ទះ​ឆា​នេះ​។ អ្នក​ផលិត​និយាយថា ខ្ទះ​របស់​ពួកគេ​មិនចេះ​ចម្អិន​ទៅ​ខ្លោច​ខ្ទះ និង​ស្អិត​ជាប់​នោះទេ​។​

​    ​អ្នកវិទ្យាសាស្ត្រ​និយាយថា ខ្ទះ​ឆា​ធ្វើ​ម្ហូប​ដែល​បិទ​ស្លាក​សរសេរថា "non-sticky" (​មិន​ស្អិត​ជាប់​) គឺជា​គ្រោះថ្នាក់​មួយ​ដល់​អ្នក​និង​គ្រួសារ​របស់​អ្នក​។ ដោយសារតែ​កត្តា​នេះ អ្នកជំនាញ​និង​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ចុះ​ឯកសារ​មួយ​ឈ្មោះថា Madrid Document និយាយថា​ពួកគេ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​សារធាតុ Poly និង Perfluoroalkyl ។​

​    ​សារធាតុ​គីមី​ទាំងនេះ​ត្រូវបាន​ប្រើ​ទៅលើ​ខ្ទះ​លោហៈ​សម្រាប់ធ្វើ​ម្ហូប ហើយ​ពួកវា​មាន​បិទ​អក្សរ "non-sticky" ដែល​មិន​អនុញ្ញាតឱ្យ​ម្ហូប​ខ្លោច​ស្អិត​ជាប់​បាតខ្ទះ​នោះទេ​។​

​    ​មានការ​សិក្សា​មួយ​បង្ហាញថា ប្រភេទ​ខ្ទះ PFASs អាច​បណ្ដាលឱ្យ​បង្អាក់​មុខងារ​ការបញ្ចេញ​ក្រពេញ និង បំពុល​ថ្លើម ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​។​

​    ​ជាតិពុល​ទាំងនេះ​គឺមាន​វត្តមាន​ក្នុង​ម្ហូប ដែល​យើង​បាន​ចម្អិន​ជាមួយនឹង​ខ្ទះ​នេះ​។ ហើយ​ប្រសិនបើ​អ្នក​កំពុងមាន​ជំងឺ​ដូច​លើកឡើង​ខាងលើនេះ សូម​បោះ​វា​ចោល​ទៅ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់