adverise with khmeread 1

Zidane បង្រៀន Cristiano Ronaldo ពី​របៀប​ទាត់​បាល់ Free-Kick

​វេ​ប​សាយ Sportyou រាយការណ៍​មក​ថា គ្រូបង្វឹក​លោក Zinedine Zidane បានធ្វើ​បាប Ronaldo ក្នុងការ​ទាត់​បាល់ Free-Kick​។​

​ជាក់ស្តែង តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​អនុវត្ត​ពី​របៀប​ទាត់​បាល់ Free-Kick ដែលមាន​សន្ទុះ​លឿន​អំឡុង​ការហ្វឹកហាត់ នៅពេលដែល​លោក Zidane ដើរចូល​ក្នុង​ទីលាន​និង​បាន​និយាយ​ទៅកាន់​កីឡាករ​រូបនេះ​ថា "​នាំគ្នា​មើល​ទាំងអស់គ្នា នេះ​នែ៎​របៀប​ទាត់​បាល់ Free-Kick" ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរបាន​ប្រកួតប្រជែង​គ្នា​ដោយ​ទាត់​ម្នាក់​ដប់​ដង​ឯណោះ​។​

​លោក Zidane បានបង្ហាញ​ខ្លួនឯង​ថា​មិនបាន​បាត់បង់​វិជ្ជា​គុន​បន្តិច​ណា​ឡើយ ដោយ​ស៊ុត​ប​ញ្ជូ​ល​ទី​សឹងតែ​ទាំងអស់ ខណៈដែល Ronaldo ធ្វើ​មិន​បានល្អ​ទេ​ដោយ​រក​បានតែ​ប៉ុន្មាន​គ្រាប់​តែប៉ុណ្ណោះ​។​

​ហេតុការណ៍​ទាំងនេះ អាចជា​ភស្តុតាង​នៃ​អំណាច​របស់លោក Zidane ចំពោះ​កូនក្រុម​របស់គាត់​។ ប៊ិះ​តែ​ភ្លេច លោក Rafa Benítez ក៏​ធ្លាប់​ចង់​ឲ្យ CR7 ពង្រឹងសមត្ថភាព​ទាត់​បាល់ Free-Kick របស់គាត់​ដែរ ប៉ុន្តែ​កីឡាករ​រូបនេះ​ដូចជា​មិនសូវ​ស្តាប់​អតីត​គ្រូបង្វឹក​ខ្លួន​សោះ​៕

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់