ចំណាយ​តែ ១០០០ រៀល អាច​បំបាត់​ខ្លាញ់​ក្បាលពោះ​ធ្លាក់​សំយុង​បែបនេះ​ក្នុងពេល ២០ ថ្ងៃ​

    ​លើស​ខ្លាញ់​ក្បាលពោះ​គឺជា​គ្រោះថ្នាក់​សុខភាព​មួយ ហើយ​វា​អាច​បង្កឱ្យមាន​បញ្ហា​ជាច្រើន​រួមមាន បញ្ហា​បេះដូង ជំងឺ​ឡើង​សម្ពាធ​ឈាម បញ្ហា​រំលាយ​អាហារ ជំងឺហឺត ជំងឺ​ក្រិន​សរសៃឈាម និង​បញ្ហា​ទាក់ទង​នឹង​សរីរាង្គ​ជាច្រើន​ទៀត​។​

​    ​អ្វីដែល​ជាធម្មតា​ជួយ​យើង​បាន​គឺ​ការផ្លាស់ប្ដូរ​ផែន​ជីវិត​ដូចជា​ឈប់​ប្រើប្រាស់ ឬ​កាត់បន្ថយ​ជាតិ​ស្ករ​ឱ្យបាន​ច្រើន ពិសា​ទឹក​ឱ្យបាន​ច្រើន គេង​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​អាហារ​សម្បូរ​វីតាមីន ជាតិ​រ៉ែ និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​ក្នុង​ដំណើរការ​កម្ចាត់​ជាតិ​ខ្លាញ់​ក្បាលពោះ​របស់​អ្នក​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ដោយ​មិនចាំបាច់​ហាត់ប្រាណ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ស្ពៃ​ស្ពី​ណា​ច់ ១ ក្ដាប់​តូច​


​    ​- ទឹក ១ កែវ​
​    ​- ខ្ញី ១ ដុំ​តូច​ល្មម​។​

​    ​លាង​ខ្ញី និង​ចិត​សំបក​ឱ្យ​ស្អាត ហើយ​កិន​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ឱ្យ​សព្វ​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​។ ពិសា​រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ យ៉ាងហោចណាស់​មុន​បាយ​ព្រឹក​មួយ​ម៉ោង​។ 

​    ​* ចំណាំ​៖ ផ្សំ​ម្តង​ពិសា​ម្តង ហើយ​ត្រូវ​កាត់បន្ថយ​ជាតិ​ស្ករ​ជា​អតិបរមា បន្ទាប់មក ២០ ថ្ងៃក្រោយ​លោកអ្នក​អាច​ពិនិត្យ​លទ្ធផល​ដោយ​ខ្លួនឯង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត