ជួប​ជាមួយ​កំពូល​ជាង​ថតរូប ចាប់​តែ​រូបភាព Cute របស់​សត្វ​ប៉ុណ្ណោះ​!

    ​គេ​តែង​ឃើញ​ជាង​ថតរូប​ភាគច្រើន​ចាប់យក​ទិដ្ឋភាព​ទូទៅ​កើតឡើង​នៅក្នុង​សង្គម ប៉ុន្តែ​សម្រាប់​ជាង​ថតរូប​ឥណ្ឌូនេស៊ី​ឈ្មោះ Muhammad Roem វិញ គាត់​ចាប់​យកតែ​សកម្មភាព​គួរឱ្យ​ខ្នាញ់​របស់​សត្វ​ប៉ុណ្ណោះ​។​

​    ​ចាប់ពី​តុកកែ​ដ៏​ក្រមិចក្រមើម​ឡើង គ្មានអ្វី​ដែល​អាច​គេច​ផុតពី​កាមេរ៉ា​បុរស​វ័យ ២៨ ឆ្នាំ​រូបនេះ​ឡើយ​។ កិ​លា​នុប្ប​ដ្ឋា​យិ​កា​ពេញ​ម៉ោង​រូបនេះ​បានចាប់ផ្តើម​ថតរូប​ក្រៅ​ម៉ោង​កាលពី​បី​ឆ្នាំមុន​។​

​    ​ឥឡូវ​ជាង​ថតរូប​មកពី​ប្រជុំ​កោះ Batam រូបនេះ​បាន​ចំណាយពេល​ទំនេរ​ដែលមាន​ទាំង​ប៉ុន្មាន​របស់គាត់​ដើម្បី​ចាប់យក​ទិដ្ឋភាព​ជីវិត​សត្វព្រៃ​៕