ប៉ូលិស​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​ ៣ នាក់​ប្រើ​ហិង្សា​បុរស​ម្នាក់​របួសធ្ងន់​

    ភ្នំពេញ ៖ ប៉ូលិស​កំពុងធ្វើការ​ស្រា​ជ្រាវ​ករណី​ហ​ង្សា ដែល​បង្កឡើង​ដោយ​ក្រុមក្មេងស្ទាវ​មាន​គ្នា​ចំនួន ៣ នាក់ លើ ជនរងគ្រោះ​ម្នាក់​របួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃ​ទី២០ ​ធ្នូ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​កន្លងទៅនេះ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។  រហូតមកដល់​ពេលនេះ​ប៉ូលិស​ស្គាល់ឈ្មោះ​ជនសង្ស័យ​អស់ហើយ ប៉ុន្តែពួកនេះ​កំពុង​គេចខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឆោម នឿន ភេទប្រុស អាយុ៤៤​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ ដំណាក់​ធំ​១  សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យ និង​កម្លាំង​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត ស្រាល និង កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​បាន​អស់ហើយ។​

    បច្ចុប្បន្ន​ប៉ូលិស​បានដាក់​កម្លាំង ចាំ​ឃ្លាំមើល នៅពេល​ជនសង្ស័យ​លបចូល​មក​ក្នុង​មូលដ្ឋាន​ប៉ូលិស​នឹងធ្វើ​ការឃាត់ខ្លួន​យកមក​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង៕

15658093 1224638677623005 1387067274 o adverise with khmeread

មតិយោបល់