samsung-banner
adverise with khmeread

គូស្នេហ៍​ជប៉ុន​មួយ​នេះ ដើរ​កម្សាន្ត​នៅ ៤៨ ប្រទេស ប្រើពេល ៤០០ ថ្ងៃ តែ​បែរ​ជាម​កលង់​ស្នេហ៍​នឹង​ប្រាសាទបេងមាលា​!

Untitled 1

    ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​កមួយ​ឈ្មោះថា Honeymoon Traveler បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​គូស្នេហ៍​ជប៉ុន​មួយ បាននាំគ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ចំនួន ៤៨ ប្រទេស​ក្នុង​រយៈពេល ៤០០ ថ្ងៃ​ជាមួយនឹង​យន្តហោះ Drone មួយ​។​

​    ​ផេ​ក​នោះបាន​បង្ហោះ​វីដេអូ​នោះ​តាំងពី​ថ្ងៃទី ៣ ខែវិច្ឆិកា​មកម្ល៉េះ​។ ហើយ​ពួកគេ​ក៏មាន​វេ​ប​សាយ​មួយ​ឈ្មោះថា Honeymoontraveler.jp ជា​ភាសា​ជប៉ុន ដោយ​វេ​ប​សាយ​នោះ​បង្ហាញ​ពី​ទីកន្លែង​ទេសចរណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​    ​ជាពិសេស​ពួកគេ​បានបង្ហាញ​តំបន់​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ផងដែរ​នៅលើ​វេ​ប​សាយ​របស់​ពួកគេ​។ ហើយ​ពួកគេ​បាន​លើកសរសើរ​ប្រាសាទបេងមាលា (ប្រជាជនខ្មែរភាគច្រើននិយមហៅប្រាសាទបឹងមាលា) នៅ​ក្រុង​សៀមរាប​ផងដែរ​ថា ពួកគេ​ពិតជា​លង់​ស្នេហ៍​នៅ​ទីនោះ​ណាស់​។​

​    ​គូស្នេហ៍​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា​លោក Kaz Yamaguchi និង​កញ្ញា Mariko Yamaguchi យ៉ាងណាមិញ​ពួកគេ​មិនបាន​បញ្ចេញ​ចំនួន​ទឹកប្រាក់ និង​ថ្ងៃ​ចាប់ផ្ដើម​នៃ​ដំណើរ​ក្រេបទឹក​ឃ្មុំ​របស់​ពួកគេ​នោះឡើយ​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​សកម្មភាព​ធ្វើដំណើរ​ក្នុងប្រទេស​ចំនួន ៤៨ ប្រទេស​រយៈពេល ៤០០ ថ្ងៃ​ក្នុង​វីដេអូ​ចំនួន ៤ នាទី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់