បន្ទាប់ពី​រៀបការ​ជាមួយគ្នា ៧៧ ឆ្នាំ លោកតា​អាយុ ១០០ និង​លោកយាយ​អាយុ ៩៦ បាន​លា​កូន​លា​ចៅ​ទៅ​ឋានសួគ៌​ក្នុង​ថ្ងៃ​តែមួយ​

    ​កាលពីពេល​ថ្មីៗ​នេះ គូស្នេហ៍​ចាស់វស្សា​មួយគូ​បានបង្ហាញ​មនុស្ស​រាល់គ្នា​ថា​តើ​ពាក្យ "​ស្រឡាញ់គ្នា​ដល់​ចាស់​ស្លាប់​" មានន័យ​យ៉ាងដូចម្តេច​។​

​    ​រូបភាព​ដ៏​ក្តុកក្តួល​អារម្មណ៍​មួយ​នេះ​ត្រូវបាន​ចែក​រលែក​ដោយ​ចៅស្រី​ម្នាក់​នៅលើ​បណ្តាញ​សង្គម Reddit ដោយ​បង្ហាញ​ពី​ជីដូន​វ័យ ៩៦ ឆ្នាំ​និង​ជីតា​វ័យ ១០០ ឆ្នាំ​របស់ខ្លួន​បាន​កាន់​ដៃ​គ្នា​ខណៈ​មច្ចុរាជ​បានមក​ផ្តាច់​សង្ខារ​របស់​អ្នក​ទាំងពីរ​បន្ទាប់ពី​ចំណងអាពាហ៍ពិពាហ៍ ៧៧ ឆ្នាំ​។​

​    ​រូបភាព​នេះ​បានមកពី​គណនី​ឈ្មោះ RealLiveGirl នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ហើយ​រូបនាង​បានសរសេរថា "​ជីដូន​របស់ខ្ញុំ​អាយុ ៩៦ ឆ្នាំ​ជាមួយ​ជីតា​របស់ខ្ញុំ​អាយុ ១០០ ឆ្នាំ ប៉ុន្មាន​ម៉ោង​មុន មរណភាព​របស់​ពួកគាត់​ក្នុង​សប្តាហ៍​នេះ​។ ចំណងអាពាហ៍ពិពាហ៍ ៧៧ ឆ្នាំ​"​។​

​    ​បន្ទាប់ពី​រូបភាព​នេះ​ត្រូវបាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម មាន​មនុស្ស​ជាច្រើន​ហាក់​ក្តុកក្តួល​និង​រំភើបចិត្ត​ដោយ​ដឹងថា នៅលើ​លោក​នេះ​ពិត​ជាមាន​ស្នេហ៍​ស្មោះ​ពិត​។​

​    ​RealLiveGirl បាន​បន្តថា "​ខ្ញុំ​ដឹងថា ពួកគាត់​ជា​ជីដូន​ជីតា​របស់ខ្ញុំ ប៉ុន្តែ​រូបភាព​នេះ​ពិតជា​គួរឱ្យ​សោកសង្រេង​បំផុត និង​គួរឱ្យ​ស្រឡាញ់​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត