adverise with khmeread 1

មាន​មនុស្ស​ចង់​ស្វែងរក​ក្មេងប្រុស​ម្នាក់នេះ​និង​ឲ្យ​គាត់​នូវ​អាវ​ដែលមាន​ឈ្មោះ Lionel Messi ពិត​វិញ​

​ក្នុង​សប្តាហ៍​នេះ មាន​រូបភាព​មួយ​បានបង្ហាញ​នៅ​បណ្តាញ​សង្គម​ដោយមាន​ក្មេងប្រុស​ម្នាក់​បាន​ពាក់អាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ធ្វើឡើង​ពី​ស្បោង​ផ្លាស់​ស្ទីក​។​

​មានការ​អះអាង​មក​ថា រូបភាព​នេះ​ចេញពី​តំបន់​ដែល​ពោរពេញ​ដោយ​សង្គ្រាម Dohuk ក្នុងប្រទេស​អ៊ីរ៉ាក់ ប៉ុន្តែ​នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី រូបភាព​នេះ​បាន​ចាក់​ចំ​បេះដូង​ប្រិយមិត្ត​បាល់ទាត់​ជុំវិញ​ពិភពលោក ហើយ​ឥឡូវ​ពួកគេ​កំពុង​ព្យាយាម​ទាក់ទង​ក្មេងប្រុស​ម្នាក់នេះ​ដើម្បី​ផ្តល់នូវ​អាវ Messi ពិតៗ​វិញ​។​

​គណនី​មួយ​បាន​អះអាងថា រូបគេ​ត្រូវបាន​ទាក់ទង​ដោយ​មនុស្ស​របស់​កីឡាករ Messi ក្នុង​គោលបំណង​ស្វែងរក​ក្មេងប្រុស​ម្នាក់នេះ ប៉ុន្តែ​មិនទាន់​មានការ​បញ្ជាក់ថា Messi បានឃើញ​រូបនេះ​នៅឡើយ​ទេ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់