បាត់រថយន្ដច្រើនថ្ងៃ មកប្រទះឃើញគេផ្លុ​ង​ចោល​នៅមុខ​តូប​លក់​អីវ៉ាន់

    ភ្នំពេញ ៖ មាន​ករណី​បាត់​រថយន្ត​តាំងពី​ម៉ោង​១១ ​យប់​ថ្ងៃទី​២០ ធ្នូ ២០១៦ ​នៅ​ខណ្ឌឫស្សីកែវ, ​លុះ​នៅវេលា​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​២២ ធ្នូ ២០១៦​ ត្រូវ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ផ្លុ​ង​ចោល​នៅមុខ​តូប​លក់​អីវ៉ាន់​មួយកន្លែង ម្តុំ​រោងចក្រ​ប៊ឺ​រី នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួច​រាយការណ៍​មក​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ។​

    ជនរងគ្រោះ​ឈ្មោះ លី រតនា ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង​វាយ​ស្គរ មាន​ទីលំនៅ​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    លី រតនា បាន​ប្រាប់​ប៉ូលិស​ឱ្យដឹងថា នៅវេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១៦ ខណៈ​គាត់ ​(​ជនរងគ្រោះ​) ​បាន​ស្លៀកពាក់​រួចរាល់​រៀបនឹង​ចេញទៅរ​កញ៉ាំអី​ជាមួយ មិត្ត​ភក្តិ។​ លុះ​ពេល​ដើរ​ទៅយក​រថយន្ត ស្រាប់តែ​បាត់​តែម្តង។ ​បន្ទាប់មក​ជនរងគ្រោះ​បាន​ខំ​ដើររក​តែ​រក​មិនឃើញ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    លោក​បន្តថា រថយន្ត​បាត់​នេះ​ម៉ាក​ AToz ​ពាក់​ស្លាក​ភ្នំពេញ​ 2R -2406 ពណ៌ទឹកមាស​លោក​បាន​ចត​ទុក​នៅមុខ​ផ្ទះជួល​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ឈាន​ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​២០១៦​ក្រោយ ពី​មកពី​លេងភ្លេង​។​ ស្រាប់តែ​វេលា​១១ ​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​ពេលចេញពីកន្លែងញ៉ាំអីមានបំណងទៅ​ផ្ទះ ហើយមក​យក​រថយន្ត​ក៏​បាត់​តែម្តង​។​

    លុះ​នៅវេលា​ម៉ោង៥ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី ២២ ធ្នូ ២០១៦ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​មក​ថា មាន​រថយន្ត​តាម​ភិនភាគ​ខាងលើ​មក​ផ្លុ​ង​ចោល​មិនឃើញ​ម្ចាស់​មក​យក។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះទៅ​ពិនិត្យមើល បន្ទាប់មក​កម្លាំង​បាន​រាយការណ៍​តាម​ជំនាញ ក្រោយពី​ដឹង​ពី​មូលហេតុ​និង​ទីតាំង​ដែល​បាត់ ទើប​កម្លាំង​បាន​យក​រថយន្ត​មក​រក្សាទុក​នៅ​ប៉ុស្តិ៍ចោមចៅ​និង​បាន​ទាក់ទង​ទៅ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ និង​ម្ចាស់​រថយន្ត​ឱ្យមក​យក​នៅ​ប៉ុស្តិ៍​ចោមចៅ​និង​ធ្វើឯកសារ​ប្រគល់ឱ្យ​ម្ចាស់​វិញ​៕

Unnamed adverise with khmeread

មតិយោបល់