samsung-banner
adverise with khmeread

ក្រៅពី​ជួយ​បំបាត់​ស្ត្រេ​ស និង​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ ការតាំង​រុក្ខជាតិ​៤​ដើម​នេះ​លើ​តុ​ធ្វើការ​ក៏បង្ក​ប់​នូវ​អប្បិយ​ជំនឿ​ផងដែរ​

Untitled 1

    ​លើ​តុ​ធ្វើការ​បើ​ទទេ​ស្អាត​ពេក ក៏​មើលទៅ​មិន​ទាក់ទាញ​ដែរ បើ​បាន​តុបតែង​ជាមួយ​រុក្ខជាតិ មិន​ត្រឹម​ជួយ​លើក​សម្រស់​តុ​ធ្វើការ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំបាត់​ស្ត្រេ​ស និង​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ ដោយសារតែ​អុកស៊ីសែន​ដែល​បញ្ចេញ​ដោយ​រុក្ខជាតិ​ទាំងនោះ​។ ទោះយ៉ាងណា ការតាំង​រុក្ខជាតិ​ខ្លះ​ក៏​ជាប់ទាក់ទង​នឹង​អប្បិយ​ជំនឿ​ផងដែរ​។ ខាងក្រោម​នេះ​ជា​រុក្ខជាតិ​ដែល​គួរ​ដាក់​លម្អ​លើ​តុ​។ 

​    ​១. ប្រទាល​ជំ​ក្រឡង់​
​    ​ជំនឿ​ទាក់ទង​: ជួយ​ទប់ស្កាត់​បំណង​អាក្រក់​របស់​សត្រូវ​។ 

​    ​២. ដើម​ក្រូច​
​    ​ជំនឿ​ទាក់ទង​: ចិនៗ​ជឿថា​វា​ជាដើម​នាំ​លាភ​សំណាង ជាពិសេស​គេ​តាំង​ដើម​នេះ​ក្នុងផ្ទះ​នៅ​ឱកាស​ចូលឆ្នាំ​ចិន​។​

​    ​៣. បណ្ណ​ង្គ​ជាតិ​
​    ​ជំនឿ​ទាក់ទង​: ជួយ​ឱ្យ​ទ្រព្យ​ដែល​រកបាន​រឹតតែ​កើនឡើង ដោយសារ​ធាតុ​ត្រជាក់​របស់​ដើម​រុក្ខជាតិ​នេះ​។​

​    ​៤. ដើម​ឫស្សី​
​    ​ជំនឿ​ទាក់ទង​: ដើម​ឫស្សី​តំណាងឱ្យ​ការលូតលាស់​ហិរញ្ញវត្ថុ និង​ការងារ​៕

adverise with khmeread

មតិយោបល់