ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជប​ជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី២២​ ធ្នូ​ ២០១៦ ម៉ោង​១១ ​និង​៣០​នាទី នៅ​ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តាម​ដីកា​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ូល​ស​ប៉ុស្តិ៍​វាល​ស្បូវ ចាប់ខ្លួន​ជនល្មើសម្នាក់ អនុវត្តតាម​ដីកា បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៧៥៦ ដ​.​ច​.​ន ចុះ​ថ្ងៃទី ១៨-១០-២០១៦ ចេញ ដោយ​លោក ប៊ុន ធី ចៅក្រម​ស៊ើ​​ប​សួរ​សាលាដំបូង​រាជ ធានី​ភ្នំពេញ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ព្រែកជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៨ ​មីនា ​២០១៦​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ សូ វណ្ណ​ធី ហៅ ឡូ​ម ភេទប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ។ ចាប់ខ្លួន​នៅ​ភូមិ​ជនល្មើស​ស្នាក់នៅ​ខាងលើ។​

    សមត្ថកិច្ច​កំពុង កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread