សព្វាវុធ​ទំនើប​បំផុត ១១ ប្រភេទ​របស់​រុស្ស៊ី ដែល​ពិភពលោក​ចាប់អារម្មណ៍​

    ​ជាប់​លេខ​បួន​ជា​ប្រទេស​មាន​ថវិកា​ការពារជាតិ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ ៦៦,៤ ពាន់​លាន​ដុល្លារ រុស្ស៊ី​មាន​កងទ័ព ៨៤៥.០០០ នាក់ រថក្រោះ ២២.៥៥០ គ្រឿង និង​យន្តហោះ​ចម្បាំង ១.៣៩៩ គ្រឿង​។​

​    ​កងទ័ព​ត្រូវបាន​បែង​ចែកជា​ក្រុម​តូចៗ ដើម្បី​ផ្ដោតទៅលើ​បច្ចេក​វិ​ជា្ជ​អាវុធ​ទំនើបៗ ដើម្បី​ក្លាយជា​មហាអំណាច​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាវុធ​ដ៏​ទំនើប​របស់​ប្រទេស​រុស្ស៊ី ដែល​អ្នក​មិនគួរ​មើលស្រាល​បានទេ​។​

​    ​១. នាវា​បំពាក់​មី​ស៊ី​លប​ញ្ជា​ដោយ​ប្រព័ន្ធ Bora ៖ វា​មាន​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដឹក​មនុ​ស្សបាន ៦៨ នាក់ មាន​បំពាក់​មី​ស៊ី​ល​ប្រភេទ Mosquito ៨ គ្រាប់ និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ ២០ គ្រាប់​។​


​    ​២. រថក្រោះ Pantsir-S1 ៖ បាញ់​ក្នុង​ចម្ងាយ​ពី​ខ្លី​ទៅ​មធ្យម​លើ​អាកាស និង​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​យន្តហោះ​ចម្បាំង​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មាន​កាណុង​ចំនួន ១២ សម្រាប់​បាញ់​ទៅលើ​មេឃ និង​កាំភ្លើងយន្ត​បាញ់​ដោយ​ស្វ័យប្រវត្តិ​ទំហំ ៣០​មិល្លីម៉ែត្រ ប្រឆាំងនឹង​យន្តហោះ ឧទ្ធម្ភាគចក្រ មី​ស៊ី​ល​ឆ្លង​ទ្វីប និង​មី​ស៊ី​ល​របស់​នាវា​។​


​    ​៣. នាវាមុជទឹក​លាក់ខ្លួន​ប្រើ​ម៉ា​ស៊ូ​ត​ដាក់​ប្រើប្រាស់​នៅ​ទីក្រុង St. Petersburg ឆ្នាំមុន​។​


​    ​៤. យន្តហោះ​ចម្បាំង Mig-35 ៖ អាច​បាញ់​ទាំង​នៅលើ​អាកាស និង​លើដី​បាន​យ៉ាង​ល្អ បើក​ក្នុង​ល្បឿន​រហូតដល់​ទៅ ២.៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​


​    ​៥. រថក្រោះ​ដឹក​ក្បាល​មី​ស៊ី​ល BUK-2 ៖ មាន​តួនាទី​សម្រាប់​បញ្ចូល​គ្រាប់​មី​ស៊ី​ល វា​ដឹក​គ្រាប់​មី​ស៊ី​ល 9M317 ដែល​អាច​បាញ់​ក្នុង​ចម្ងាយ ១៤ គីឡូម៉ែត្រ​។​


​    ​៦. RS-24 Yars ៖ យាន​ដឹក​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចល័ត ដោយ​ក្បាល​នុយក្លេអ៊ែរ​នេះ​អាច​បាញ់​បាន​ចម្ងាយ ១៦.០០០ គីឡូម៉ែត្រ និង​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់​បរមាណូ ១០០ ដង​។​


​    ​៧. យន្តហោះ​ចម្បាំង Tupolev Tu-160 ជា​ប្រភេទ​យន្តហោះ​បើក​លឿន​ជាង​សំឡេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ វា​រចនា​ឡើង​ដោយ​សូ​វៀត​ក្នុង​ឆ្នាំ ១៩៨០ ហើយ​អាច​បាញ់​ប្រឆាំង​យន្តហោះ​ចម្បាំង​ផ្សេងទៀត និង​ដាក់អាវុធ​ទម្ងន់ ៤០.០០០ គីឡូក្រាម​។​


​    ​៨. កំពូល​រថក្រោះ​ធ្វើសង្គ្រាម T-90 មាន​កាណុង​ទំហំ ១២៥​មិល្លីម៉ែត្រ អាច​បាញ់​ខ្ទេច​រថក្រោះ​សត្រូវ​ក៏ដូចជា​យន្តហោះ​ចម្បាំង​ជាមួយនឹង​កាំភ្លើងយន្ត​ដ៏​ទំនើប​នេះ​ផងដែរ​។​


​    ​៩. នាវាមុជទឹក​ដឹក​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រើ​ប្រព័ន្ធ Borei ទម្ងន់ ១៤,៧០០ តោន​។ ប៉ុន្តែ​អាច​ដឹក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បានតែ ១០ គ្រាប់​ប៉ុណ្ណោះ និង​ធ្វើដំណើរ​បាន​ត្រឹម ៨.៣០០ គីឡូម៉ែត្រ​។​


​    ​១០. ឧទ្ធម្ភាគចក្រ Mi-28 Havoc ៖ ឧទ្ធម្ភាគចក្រ​នេះ​អាច​បាញ់​និង​ការពារ​សម្រាប់​កងទ័ព​ជើងគោក​និង​ទ័ព​ជើង​អាកាស​។ វា​មាន​កាំភ្លើង Shipunov ទំហំ​កាណុង ៣០​មិល្លីម៉ែត្រ​ពីក្រោម និង​មាន​ស្លាប​ដែល​អាច​ភ្ជាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​បាន​បួន​។​


​    ​១១. S-300 គឺជា​មី​ស៊ី​ល​ប្រល័យ​យន្តហោះ​ចម្បាំង វា​អាច​កម្ទេច​យន្តហោះ​ចម្បាំង​បាន ៦ ក្នុងពេល​តែមួយ ជាមួយនឹង​គ្រាប់​មី​ស៊ី​ល​ចំនួន ១២ ក្នុង​មួយ​ទិសដៅ​បាញ់​។ ហើយ​យន្តហោះ​ដែល​អាច​ហោះហើរ​បាន ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងមិនគួរមើលរំលង​៕

6 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់