David Beckham ចូលនិវត្តមែនពិត ប៉ុន្ដែរកប្រាក់បាន៧១.០០០ផោនក្នុងមួយថ្ងៃ

          ខណៈ​ពេល​ឆ្នាំ​២០១៦​គឺជា​ឆ្នាំ​ដ៏តឹងតែង​សម្រាប់​មនុស្សភាគច្រើន​ក្នុង​ចំ ណោម​មនុស្សទាំង​អស់គ្នា​ David Beckham ហាក់ដូចជា​គ្មាន​បញ្ហា​នេះទេ។ វីរ បុរស​បាល់ទាត់​រូបនេះ​អាចរកបាន​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់គឺ​៧១​.០០០​ផោន​ក្នុង មួយថ្ងៃនៅ​ឆ្នាំ​នេះ។

          កីឡាករ​ចូលនិវត្តរូបនេះ​កើបលុយ​ចូល​ផ្ទះយ៉ាងច្រើន​ បន្ទាប់ពី​ក្រុម​ហ៊ុន​ថ្មី​របស់គាត់ឈ្មោះ Seven Global LLP រក​បាន​ប្រាក់ចំណេញ​៨,៦​លាន​ផោន​ក្នុងរយៈ​ពេល​ត្រឹម​តែ​៧​ខែ។

          ប្រភព​មួយបាន​ប្រាប់កាសែត The Sunថា “​យីហោ Beckham នៅតែ​ពេញ​និយម​​។ បើទោះបីជា​គាត់បាន​ចូលនិវត្តពីវិស័យ​បាល់ទាត់​យូរហើយ​ក៏ដោយ អាជីវកម្មរបស់ David នៅតែបន្ត​លូតលាស់​”។

          ប្រភពដដែល​បាន​បន្តថា “​ Beckham គឺជា​អ្នកជំនួ​ញ​ប្រកបដោយ​សមត្ថ ភាព​ ហើយ​មាន​អ្នក​មាន​គំនិត​ដូចគាត់នៅ​ក្បែរ​ច្រើន។ តួលេខ​ថ្មីមាន​ការ​កើន​ឡើង​ ប៉ុន្តែ​វាមិន​គួរឲ្យ​ភ្ញាក់ផ្អើល​ពេកទេ”។

          តាមព័ត៌មានថា ទឹកប្រាក់របស់ Beckham មាន​ចំនួន​ ២៨០​លាន​ផោន​គិត​មក​ត្រឹម​ដំណាច់ឆ្នាំ​នេះ។ បើទោះបីជា​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ក៏ដោយ ក៏ David ចូល​ចិត្ត​ស្លៀក​ពាក់​សាមញ្ញ​ ដូចជា​ខោខូវប៊យ អាវយឺតនិង​ស្បែក​ជើង​ធម្មតា ជាជាងប្រើ​អាវធំនិង​ក្រវ៉ាត់ក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត