សមត្ថកិច្ច​ចម្រុះ​ស្រុក​ខ្សាច់កណ្តាល ​និង​ស្រុក​លើកដែក​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់

    កណ្តាល ៖ សមត្ថកិច្ច​ចម្រុះ​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​លើកដែក​បាន​ចុះបង្ក្រាប​និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​ដុត​កម្ទេចចោល​នៅនឹងកន្លែង ហើយ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​ឈប់​ប្រើប្រាស់​ឧ​បរ​ណ៍​ទាំងនេះ​នៅក្នុង​រដូវ​ហាមឃាត់។​

    លើក​ទី​១-​សមត្ថកិច្ច​ចម្រុះ​ស្រុក​ខ្សាច់កណ្តាល​បាន​ចុះ បង្ក្រាប​បទល្មើស នេសាទ​ខុសច្បាប់​នៅ​ព្រឹក​ថ្ងៃទី​២២ ​ធ្នូ​ ២០១៦ ​ដឹកនាំ​ចុះបង្ក្រាប​ដោយ លោក ចាន់ តារា អភិបាលរង​ស្រុក ក្រុមការងារ​ស្រុក និង លោក ជួប សំណាង នាយ​សង្កាត់​ជលផល​ស្រុក ចូលរួម​សហការ​ដោយ​កម្លាំងប្រដាប់អាវុធ​ទាំង​ ៣ សរុប ២០ ​នាក់ បាន​ចុះបង្ក្រាប​ការនេសាទ​ដោយ​ប្រើ​ស្បៃ​មុង​ខុសច្បាប់​នៅ​ចំនុច ​7NG ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល។​

    ជ​លទ្ធផល​បង្ក្រាបបាន រួមមាន ព្រួល​ស្បៃ​មុង ២.៥០០​ម៉ែត្រ​,​មាត់​លូ ២៣,​បង្គោល​ឬ​ស្សី ១.០០០ ដើម​ និង​ចាក់​លែង​កូន​ត្រី​ចំរុះ ១០០ ​គ​.​ក​។​

    លោក​អភិបាលរង​ស្រុក បាន​ពន្យល់​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ និង​ឱ្យធ្វើ​កិច្ចសន្យា បញ្ឈប់​កុំ​នេសាទ​ស្បៃ​មុង​ខុសច្បាប់​បន្តទៀត​។ ព្រមទាំង បាន​ចុះ​រុះរើ​ប្រមូល​សម្ភារៈ​នេសាទ​ស្បៃ​មុង​ខុសច្បាប់​ទាំងអស់ ដុត​កំទេចចោល​នៅនឹងកន្លែង។​

    លើក​ទី​២-​នៅ​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​ចម្រុះ​ស្រុក​លើកដែក បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយមាន​ការសហការ​ជាមួយ​លោកនាយ​ជលផល​៥​នាក់​, កង​រាជ​អាវុធ ហត្ថ​៥​នាក់​, ​ប៉ូលិស​៥​នាក់​,​ យោធា​៣​នាក់ និង​សហគមន៍​នេសាទ​ចំនួន​១៧​នាក់ បាន​សហការ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​តា​ម៉ែ​ឃុំ​ព្រែក​ទន្លាប់​,​ ឃុំមុខ​រាន​, ឃុំមនោ​ជោ និងឃុំកំពង់​ភ្នំ​។​

    ជា​លទ្ធផល​បង្ក្រាបបាន និង​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​រួមមាន លូ​ស្បៃ​មុង​៦៨​លូ​,​ របាំង​ស្បៃ​មុង ​៣,៤០០ ​ម៉ែត្រ​.​បង្គោល​ ៣,០០០​ ដើម និង​បាន​លែង​កូន​ត្រី ​១០០ ​គីឡូក្រាម​ចូលទៅ​បឹង​ធម្មជាតិ​វិញ​៕

Unnamed %284%29 adverise with khmeread

មតិយោបល់