samsung-banner
adverise with khmeread

រថយន្ត​បើក​ធ្លាក់​ផ្លូវស្លាប់​ស្ត្រី​ម្នាក់ ​និង​របួសធ្ងន់​ស្រាល​ជាង ​២០​ នាក់​

Unnamed %282%29

    ព្រះសីហនុ ៖ មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​យ៉ាង​តិចជាង​ ២០​ នាក់​ដែល​ជិះ​រថយន្ត​រួមគ្នា​មួយគ្រឿង​មកពី​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ បាន​រងគ្រោះ ក្នុងនោះ​ម្នាក់​បាន​ស្លាប់ និង​ខ្លះទៀត​រងរបួស​ធ្ងន់ ​និង​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយគ្រឿង​នេះ​បើ​ក​ធ្លាក់​ផ្លូវ​ចំណោត ពេល​បើ​ក​ចុះ​ពី​ផ្លូវ​បេតុង​វត្ត​លើសង្កាត់​លេខ​១ មក​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​២២​ ខែធ្នូ​ ២០១៦​នេះ​។​

    តាម​របាយការណ៍​ថា គ្រោះថ្នាក់​នេះ​គេ​ស​ង្ស័យថា ​អាច​បណ្តាលមកពី​រថយន្ត​ដាច់​ហ្វ្រាំង​ឬ​ក៏​អ្នក​បើ​កបរ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​។​ ក្រោយ​កើ​ត​ហេតុ​អ្នករងរបួស​ត្រូវបាន​គេ​ជួយសង្គ្រោះ​នាំទៅ​កាន់​មន្ទីរពេទ្យ​។​

    សមត្ថកិច្ច​ក្រោយ​រៀបចំ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ឱ្យដឹងថា នៅ​លើរថយន្ត​នេះ​មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​សរុប ​២៨​ នាក់ ក្នុងនោះ​ស្លាប់​ស្ត្រីវ័​យ​ចំណាស់​ម្នាក់ និង ​២៧ ​នាក់​ទៀត​រងរបួស​ខ្លះ​ធ្ងន់​ខ្លះ​ស្រាល​៕


 

adverise with khmeread

មតិយោបល់