ឧបករណ៍សិចថ្មីរាងដូចស្ករគ្រាប់បៀម អាចផ្តល់ភាពស្រើបស្រាលពីចម្ងាយ

          ឧបករណ៍​សិច​នាពេល​អនាគត​អាចជួយ​ឲ្យ​លោកអ្នក​ផ្តល់​ភាព​ស្រើ​ប ស្រាល​តាម​មាត់​ទៅដៃគូ​របស់អ្នក​ពី​ចំណាយ​រាប់ម៉ាយល៍។

          ឧបករណ៍ដែល​គេឲ្យ​ឈ្មោះថា Teletongue​ (អណ្តាតបញ្ជាពីចម្ងាយ) ត្រូវ​បាន​គេបង្កើតឡើង​ជាឧបករណ៍​រាងដូច​ស្ករគ្រាប់បៀមចំនួនពីរផ្នែក​។ ឧប​ករ​ណ៍​ទី​១​កត់ត្រា​សំឡេងលិទ្ធ​និង​ចលនា​អណ្តាត​របស់​ភាគីម្ខាង ចំណែកឧបករណ៍​មួយ​ទៀត​ប្រែក្លាយ​សកម្មភាពនេះ​ទៅ​ជាភា​ពញ័របែបស្រើបស្រាលក្នុងមាត់​របស់​ភាគី​ម្ចាងទៀត។​​

          ក្រុម​អ្នករចនា​មក​ពី​សាកលវិទ្យាល័យ Keio University ក្នុងប្រទេសជប៉ុន​ នឹងធ្វើ​តេស្តឧបករណ៍​របស់ពួកគេ​​ជាមួយនឹង​គូស្នេហ៍​ពិតដែល​រស់នៅឆ្ងាយ​ពី​គ្នា​ នៅពេល​ណាឧបករណ៍ Teletongue ត្រូវ​បាន​ភ្ជាប់​ដោយត្រឹមត្រូវ​ជាមួយនឹង​ប្រព័ន្ធអ៊ីនធើណិត។

          អ្នកបង្កើត​ឧបករណ៍​Teletongue បាន​សរសេរ​នៅក្នុងឯកសារស្រាវជ្រាវ​ថា​”ដោយពិភពលោក​កាន់តែ​មាន​លក្ខណៈ​ទូលំទូលាយ​ទៅៗ គូស្នេហ៍ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ត្រូវ​ចំណាយ​ពេល​វេលានៅឆ្ងាយ​ពីគ្នា”។

          ពួកគេបន្តថា “​Teletongue មានឧបករណ៍​បៀម​ពីរ។ ឧបករណ៍​បៀប​មួយ​កត់ត្រា​សំឡេងលិទ្ធ​និង​បង្កើត​ជាកាយវិកា​លិទ្ធក្នុងអារម្មណ៍ ចំណែក​ឧបករណ៍​ម្ខាងទៀត​បង្កើតជា​សភាពញ័រទៅ​តាម​​កាយវិកាលិទ្ធនេះ និង​បន្លឺសំឡេង​លិទ្ធ​នេះ​ត្រឡប់​ទៅវិញ”។

          គំនិតនៃរចនា​នេះគឺក្នុងបំណង​​ផ្តល់​ភាព​សប្បាយ​រីករាយតាម​រយៈ​ឧបករ ណ៍​ដែល​អាចប្រើប្រាស់ជា​សាធារណៈ​ ដោយសារតែ​សកម្មភាព​បៀម​ស្ក​រគ្រាប់​រៀងរាល់​ថ្ងៃបែបនេះ​​​មិនអាក្រក់មើល​ទេ បើធៀបនឹង​ឧបករណ៍​សិច​ដទៃទៀត៕

Sex toy of the future is a lollipop called the teletongue
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...