ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល ​៣ ​នាក់​នៅ​កែប​

    កែប ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ​បុក​ប៉ះគ្នា​នៅ​ខាងជើង​ផ្សារ​ដំណាក់​ចង្អើរ ផ្លូវជាតិ​លេខ​៣៣ ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ ម្នាក់ទៀត​របួសធ្ងន់​ និង ​២ ​នាក់​ទៀត​របួសស្រាល​កាលពី​ល្ងាច​ថ្ងៃទី​២២​ ធ្នូ​ ២០១៦។

    សមត្ថកិច្ច​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើត​ឡើ​ងរ​វាង​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​​ កៅ រតនា​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​នៅ​ភូមិ​ទ្វី​ខាងត្បូង ​សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត ​(​រងរបួស​ធ្ងន់​) ហើ​យ​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ​សុក ឡែ​ន ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ ​នៅ​ភូមិ​តា​អង្គ​ សង្កាត់​ត្រើយ​កោះ ​ក្រុង​កំពត ​(​រងរបួស​ស្រាល​)។​

    ម៉ូតូ​ខាងលើ​បើក​បុក​ជាមួយ​ម៉ូតូ ​ណូ​វូ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ លាក់ តឿន​ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ​នៅ​ភូមិ​កោះ​សោម ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ​(​ស្លាប់​) និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ​ហឿ ហន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​នៅ​ភូមិ​អំពេ​ង​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើ​រ ​ខេត្ត​កែប ​រងរបួស​ស្រាល​៕​

Unnamed %281%29
adverise with khmeread