Vladimir Putin លា​មន្ត្រីការទូត​ខ្លួន​ជា​លើកចុងក្រោយ​ជាមួយ​ផ្កាកូឡាប​ក្រហម​មួយ​បាច់​

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Vladimir Putin បាន​លា​អ្នកការទូត Andrei Karlov ជា​លើកចុងក្រោយ​នៅ​ពិធីបុណ្យ​មួយ​ក្នុង​ព្រះវិហារ Russian Orthodox Church ក្រុង​មូ​ស្គូ ដែល​ត្រូវបាន​សម្លាប់​ក្នុងប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី ១៩ ខែធ្នូ​នេះ​ដោយ​ប៉ូលិស​អស់​កាតព្វកិច្ច​ឈ្មោះ Mevlut Mert Altintas វ័យ ២២ ឆ្នាំ​។​

​    ​មិត្ត​រួមការ​ងារ​និង​ញាតិសន្តាន​ជាច្រើន​បាន​ចូលរួម​ពិធីបុណ្យ​លោក Karlov ដែលជា​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី ខណៈ​ត្រូវបាន​ពណ៌នា​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ថា ជា​សកម្មភាព​ភេរវកម្ម​ស្របពេល​លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​និយាយថា ឃាតករ​ធ្លាប់ជា​មា​ជិ​ក​ក្រុម​របស់លោក Fethullah Gulen ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​ទម្លាប់​រដ្ឋាភិបាល​តួ​ក​គី​កាលពី​ខែកក្កដា​។​

​    ​លោក Putin ក៏បាន​ដាក់​ផ្កា​កុលាប​នៅ​មឈូស​របស់លោក Karlov ហើយ​និយាយ​ជាមួយ​ញាតិសន្តាន​របស់​សាកសព ប៉ុន្តែ​គាត់​បាន​ចាក​ចេញពី​ពិធី​ដោយ​មិនបាន​ថ្លែង​អ្វី​ទាំងអស់​។​

​    ​ប្រពន្ធ​របស់លោក Karlov គឺ​អ្នកស្រី Marina ក៏បាន​ថើប​ថ្ងាស​ជា​លើកចុងក្រោយ​ខណៈ​ប្តី​របស់ខ្លួន​ឈប់​ដឹងខ្លួន​នៅក្នុង​មឈូស​។​

​    ​មុននេះ​បន្តិច Putin ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ផ្តល់​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត​ក្នុងនាម​ជា "​វីរបុរស​សហព័ន្ធ​រុស្ស​" ជា​កិ​ច្ចប​ច្ឆា​មរណៈ​៕

ប្រភព៖ បរទេស

1 adverise with khmeread
Loading ad ...