adverise with khmeread Bt 20160120 nahwell20 2075635

ថៃ​សម្រុក​ខួងអណ្តូង​ទឹក​ខណៈ​គ្រោះរាំងស្ងួត​វាយប្រហារ​ទូ​ទាំង​ប្រទេស​

​    ​អាជ្ញាធរ​ថៃ​កំពុង​រួសរាន់​ជីក​អណ្តូងទឹក​នៅ​ទូទាំងប្រទេស​ដើម្បី​ធានាឱ្យមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ផឹក និង​ដុសលាង​ខ្លួន ខណៈ​កិ​សករ​កំពុង​ជួប​គ្រោះរាំងស្ងួត និង​កង្វះ​ទឹក​រាប់​ខែ​។ 

​    ​លោក Suphot Tovichakchaikul លេខាធិការ​នៃ​ក្រុមប្រឹក្សាភិបាល​ធនធានទឹក​ជាតិ​បាន​មានប្រសាសន៍ថា ក្រុម​អាជ្ញាធរ​បាន​ពិនិត្យ​ការផ្គត់ផ្គង់​ទឹក និង​តម្រូវការ​ទឹក​ទូទាំងប្រទេស ដែល​សំខាន់​សម្រាប់​តម្រូវការ​ផ្នែក​កសិកម្ម ការប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​ការប្រើប្រាស់​របស់​មនុស្ស និង​បាន​សម្រេចចិត្ត​ខួងអណ្តូង​ប្រមាណ ៤.៣០០ កន្លែង​បន្ថែមទៀត​។ 

​    ​លោក Suphot ដែលជា​ប្រធាន​នាយក​រដ្ឋា​ន​ធនធានទឹក​ផង​នោះ បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ក្នុង​ការិយាល័យ​របស់លោក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា "​វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ប្រជាជនមាន​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​នេះ​គឺ​ខួងអណ្តូង​ក្រោម​ដី​"​។ 

​    ​រដ្ឋាភិបាល​ថៃ​ក៏បាន​ប្រាប់​កសិករ​កាលពី​ឆ្នាំមុន​ឱ្យ​រឹតត្បិត​ការប្រើប្រាស់​ទឹក និង​ដាំ​ដំណាំ​ប្រភេទ​ផ្សេង​ដែល​អាច​ដោះ​ទាល់​បាន​។ គណៈរដ្ឋមន្ត្រី​ក៏បាន​អនុម័ត​ថវិកា​រាប់លាន​ដុល្លារ​ផងដែរ​កាលពី​ខែតុលា​ដើម្បី​ជួយ​កសិករ​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់