ទៅរក​ឯណា​ឆ្ងាយ នេះហើយ​ជា​ឱសថ​ជួយ​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង​! វា​នៅ​អាច​ព្យាបាល​បញ្ហា ៨ មុខ​ផ្សេងទៀត​

    ​សណ្តែកកួរ​គឺជា​ប្រភេទ​បន្លែ​ដែល​ប្រជាជន​ខ្មែរ​ទទួលទាន​ស្ទើរ​រាល់ថ្ងៃ មាន​ទាំង​ពិសា​ឆ្អិន​និង​ពិសា​ឆៅ​ជាដើម​។ វា​ជា​ដំណឹង​ល្អ ប្រសិនបើ​លោកអ្នក​ជា​ប្រិយមិត្ត​របស់​សណ្តែកកួរ ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា ដែក ផូស្វ័រ ម៉​ង់​កា​ណែ​ត ម៉ាញ៉េ​ស្យូ​ម ហ្វូ​លេ​ត វីតាមីន​អា វីតាមីន​បេ និង​វីតាមីន​សេ និង​ជាតិ​សរសៃ​ហ្វា​យ​បឺ ព្រមទាំង​ជាតិ​ប្រូតេអ៊ីន​ផងដែរ​។ សារធាតុចិញ្ចឹម​ទាំងអស់នេះ​ក៏​ជួយ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ ហើយ​អ្វីដែល​សំខាន់​គឺ​វា​ផ្តល​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​រាប់មិនអស់ ក្នុងនោះ​ក៏មាន​ការទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។​

​    ​១. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ជួយ​ពង្រឹង​សុខភាព​ធ្មេញ និង​ពង្រឹង​សរសៃសក់​។​
​    ​២. ជួយ​ដឹកជញ្ជូន​អុកស៊ីសែន​ចែកចាយ​ទៅគ្រប់​ផ្នែក​នៃ​រាងកាយ​បាន​យ៉ាង​ល្អ ជាហេតុ​មិន​ធ្វើឱ្យ​រាងកាយ​ឆាប់​អស់កម្លាំង​នោះឡើយ​។ 
​    ​៣. ជួយ​ពង្រឹង​ភាពស៊ាំ ដោយសារ​សម្បូរ​វីតាមីន C និង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​។ 
​    ​៤. ជួយ​សម្អាត​និង​រក្សា​តម្រងនោម​ឱ្យ​ក្មេង​វ័យ​។ 
​    ​៥. ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​បំពេញ​មុខងារ​បានល្អ ដោយសារ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ​។ 
​    ​៦. ជួយ​សម្រក​ទម្ងន់​។​
​    ​៧. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។​
​    ​៨. ជួយ​ទប់ស្កាត់​ភ្នែក​កុំឱ្យ​កើត​ជំងឺ​មី​ញ៉ូ​ប​។​
​    ​៩. ជួយ​ឱ្យ​មុខរបួស​ឆាប់​ជាសះស្បើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត