ញាក់សាច់​! អ្នកភូមិ​នៅ​ចិន​យក​គ្រាប់បែក​ធ្វើ​អង្រែបុកគ្រឿង​អស់ ២៥ ឆ្នាំ​ទើប​ដឹងថា​វា​ជា​គ្រឿងផ្ទុះ​

    ​ប៉េង​កាំ​ង ៖ គ្រាប់បែកដៃ​មួយ​ត្រូវបាន​គេ​យកទៅ​ប្រើ​ជា​អង្រែបុកគ្រឿង​សម្រាប់​បុក​បំបែក​គ្រាប់​វ៉​ល​ណាត់​អស់​រយៈពេល ២៥ ឆ្នាំ ដោយ​អ្នកភូមិ​ម្នាក់​ក្នុងប្រទេស​ចិន ដោយ​គាត់​មិនបាន​ដឹងថា​វា​ជា​គ្រាប់បែក​នោះទេ​រហូត​ទាល់តែ​គាត់​បានឃើញ​រូបភាព​គ្រាប់បែកដៃ​មួយ​នៅ​ប៉ុស្ដិ៍​ប៉ូលិស​។​

​    ​បុរស​ម្នាក់​នោះមក​ពី​ទីក្រុង Ankang ខេត្ត Shaanxi ប្រទេស​ចិន បានឃើញ​របស់​ដែល​គាត់​ប្រើ​ដំ​បំបែក​វ៉​ល​ណាត់​មើលទៅ​ស្រដៀង​ទៅនឹង​រូបភាព​ព្រមាន​អំពី​គ្រឿងផ្ទុះ​ដែល​គេ​ហាមឃាត់​យក​ចូលក្នុង​ប៉ុស្ដិ៍​ប៉ូលិស​។ នេះ​បើ​យោងតាម​វេ​ប​សាយ Huanqiu​។​

​    ​យោងតាម​អ្នកភូមិ​ទីនោះ បុរស​ម្នាក់​នោះបាន​ប្រើ​វា​ជាពិសេស​ដើម្បី​ដំ​បំបែក​គ្រាប់​ធុ​ញ្ញា​ជាតិ​។​

​    ​ប៉ូលិស​បាន​រកឃើញថា គ្រាប់បែក​នោះ​មិនទាន់​ផ្ទុះ ហើយ​ពួកគេ​មិន​ប្រាកដថា​បាន​ផ្ទុះ​ខាងក្នុង​រួចទៅហើយ​ឬ​យ៉ាងណាទេ​។​

​    ​គ្រាប់បែក​នោះ​ជាធម្មតា គេ​យកទៅ​គប់​ដាក់​សត្រូវ​ដើម្បី​បំផ្ទុះ នៅពេលដែល​គប់​ទៅ​វា​មាន​រំ​ញ័រ ដែក​បញ្ឆេះ​នឹង​ដុត​គ្រាប់បែក​ផ្ទុះ​តែម្ដង​។​

​    ​មាន​អ្នក​បញ្ចេញមតិ​ម្នាក់​និយាយថា "​គាត់​ពិតជា​មានសំណាង​មែន​"៕

ប្រភព៖បរទេស

Grenade23 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់