samsung-banner
adverise with khmeread

Carlos Tevez រៀបចំពិធីរៀបការ​ដ៏ធំជាមួយ​មិត្តស្រី​ស្គាល់គ្នា​តាំងពីអាយុ ១៣ឆ្នាំ មុននឹងទៅកើបលុយលាននៅលីកចិន

3b944ad800000578 4059244 so happy tevez had plenty tp smile about following the civil cer a 8 1482427458739

    Carlos Tevez កំពុង​ត្រៀមខ្លួន​ក្លាយជា​កីឡាករ​អាជីព​មាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​របស់​ពិភពលោក​ជាមួយ​ការផ្ទេរ​ស៊ីប្រាក់​ឈ្នួល​មួយ​សប្តាហ៍ ៦១៥.០០០ ផោន (៧៥៥.១២៧ ដុល្លារ​) ទៅកាន់​ក្របខ័ណ្ឌ Chinese Super League ដ៏​សម្បូរ​លុយ​។ 

​    ​ប៉ុន្តែ​ Carlos Tevez មាន​ហេតុផល​ផ្សេង​ត្រូវ​ញញឹម​ខុសពី​គេ ព្រោះ​គាត់​បាន​សច្ចា​ជាថ្មី​នូវ​ស្នេហ៍​ស្មោះ​ជាមួយ​មិត្តស្រី​ស្គាល់គ្នា​តាំងពី​តូច​របស់ខ្លួន គឺ​នាង Vanesa Mansilla ក្នុងប្រទេស​កំណើត​អា​ហ្ស​ង់​ទីន​របស់ខ្លួន​កាលពីរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ធ្នូ​។ 

​    ​ខ្សែប្រយុទ្ធ Boca Juniors ដែល​ត្រៀម​ចាក​ចេញទៅ​ចិន វ័យ ៣២ ឆ្នាំ​រូបនេះ មើលទៅ​មាន​ភាព​ទាក់ទាញ​ក្នុង​ឈុត​អាវធំ​ពណ៌​ផ្ទៃមេឃ និង​អាវ​ស ក បត់​ខាងក្នុង នៅក្នុង​ពិធី​រៀបការ​ដ៏​អធិកអធម​មួយ​ក្នុង​ទីក្រុង San Isidro ក្បែរ​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ​របស់​អា​ហ្ស​ង់​ទីន​។​

​     Vanesa Mansilla មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ក្នុង​ឈុត​កូនក្រមុំ​វាល​ស្មា​មួយ​ចំហៀង​ដែលមាន​ប៉ាក់​រូប​ផ្កា​។ ខណៈ​កំពុងថើប​ភរិយា​ថ្មីថ្មោង​របស់ខ្លួន គេ​សង្កេតឃើញ​តេ​វ៉េ​សថត​ជាមួយ​កូនៗ​របស់ខ្លួន​ផងដែរ គឺ​ឈ្មោះ Florencia, Katie ​និង Lito Junior។ 

​    ​គូស្នេហ៍​មួយ​នេះ​ជួបគ្នា​គ្រា​ដំបូង​នៅ​អាយុ ១៣ ឆ្នាំ ប៉ុន្តែ​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​ជាប់​ដាច់ៗ ពេលដែល​អាជីព​រីកចម្រើន​រៀងៗ​ខ្លួន​នៅ​ពិភពលោក​ម្ខាង​ម្នាក់ ជាមួយ​តេ​វ៉េ​ស​ជោគជ័យ​នៅ​ក្លឹប West Ham United, Manchester United, Manchester City និង Juventus​។​

​    ​គូស្នេហ៍​ទាំងពីរ​បាន​អញ្ជើញ​ភ្ញៀវ ២៦០ នាក់​ចូលរួម មុននឹង​ធ្វើដំណើរ​ទៅ​ក្លឹប Shanghai Shenhua របស់​ចិន ដែល​នឹង​ធ្វើឱ្យ​រូបគេ​ក្លាយជា​កីឡាករ​មាន​ប្រាក់ខែ​ខ្ពស់បំផុត​លើ​ពិភពលោក​៕

 

adverise with khmeread

មតិយោបល់