​លទ្ធផល​សម្រាប់​និស្សិត​ស្រី​ក្លាហាន ដើរ​លើ​វាល​ខ្សាច់​ក្តៅ​ឥត​ពាក់​ស្បែកជើង គឺ​បែប​នេះឯង​! ចុងក្រោយ​គឺ​ត្រូវ​ជិះរទេះ​រុញ​

​    ​សីតុណ្ហភាព ៤២,២ អង្សា​នៅ​ទីក្រុង Perth បាន​កម្លោច​ជើង​និស្សិត​ម្នាក់​ខណៈ​នាង​ដើរកាត់​ឆ្នេរ​ខ្សាច់ Fremantle ប្រទេស​អូស្ត្រាលី​។​

​    ​និស្សិត​សាកលវិទ្យាល័យ University of Western Australia នាង Joanne Hall វ័យ ២៥ ឆ្នាំ​បានកើត​ពងបែក​នៅ​បាតជើង​ទាំងពីរ​បន្ទាប់ពី​នាង​បាន​ដើរកាត់​ឆ្នេរ​ខ្សាច់​ដោយ​គ្មាន​ស្បែកជើង​ការពារ​។​

​    ​នាង​បាន​ប្រាប់​វេ​ប​សាយ The West Australian ថា ខ្សាច់​ពិតជា​ក្តៅ​ហើយ​នាង​បាន​រត់​ទៅក្នុង​ទឹក​។ ទោះយ៉ាងណា នាង​ប៊ិះ​តែ​សន្លប់​ដោយសារ​ការឈឺចាប់​នៅពេល​ដាក់ចូល​ក្នុង​ទឹក ហើយ​ត្រូវបាន​ឪពុកចុង​និង​មិត្តភក្តិ​របស់​នាង​ជួយ​គ្រា​ទៅ​រថយន្ត​ដើម្បី​បញ្ជូនទៅ​មន្ទីរពេទ្យ កន្លែង​ដែល​ជើង​របស់​នាង​ត្រូវបាន​កាត់​ស្បែក​ដែល​រលាក​ចេញ​។​

​    ​បច្ចុប្បន្ន​នាង​ត្រូវការ​រទេះ​ដើម្បី​ធ្វើដំណើរ​៕

​ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត