Zayn Malik សុំ Gig Hadid រៀបការបន្ទាប់ពីស្គាល់គ្នាបានមួយឆ្នាំ

          វាហាក់ដូចជា​ថា Zayn Malik បាន​ត្រៀម​ខ្លួន​ចូល​រោងការ​ជាមួយ​ Gigi Hadid ។ ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ជាច្រើន​ថា អតីត​តារា​ចម្រៀងក្រុម One Direction រូបនេះបាន​លត់ជង្គង់​ម្ខាង​ចុះដើម្បីសុំ​​តារាបង្ហាញម៉ូត​យីហោ Victoria`s Secret រៀបការកាលពីពេល​ថ្មីៗ​នេះ។

          ទោះបីជា​យ៉ាងណាក៏ដោយ ខណៈ​ពេល​ស្ត្រីគ្រប់រូបនៅក្នុងពិភពលោក​នឹងនិយាយថា យល់ព្រមភ្លាមៗនោះ Gigi ហាក់ដូចជា​មិនទាន់​ចាប់អារម្មណ៍​ចំពោះគំនិតនេះនៅឡើយទេ។

          ប្រភព​មួយបាន​និយាយថា ការស្នើសុំរៀបការនេះ ហាក់ដូចជា​ឆាប់រហ័ស​ពេក​សម្រាប់នាង ហើយ​ថា នាងមិនទាន់បានត្រៀម​ខ្លួន​នៅឡើយ។ អ្នក​ដឹងរឿង ម្នាក់​បាន​អះអាងថា Gigi មិន​ចង់យក​តម្រាប់តាម​ម្តាយ​របស់នាងគឺលោកស្រី Yolanda ដែល​បាន​លែងលះគ្នា​ បន្ទាប់ពី​រៀបការ​បាន​រយៈ​ពេល​ពីរ​ឆ្នាំ​នោះទេ។

          គូស្នេហ៍មួយគូរ​នេះ​បាន​បញ្ជាក់ពីទំនាក់ទំនង​ស្នេហារបស់ខ្លួន​កាល​ពី​ដើម​ឆ្នាំ​នេះ​តាមបណ្តាញសង្គម Instagram ហាក់ដូចជា​ស្អិតរមួត​បេះមិនចេញ​ចាប់​តាំងពីពេល​នោះមក៕

4221396001 5258160922001 5258151449001 vs
adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

Loading ad ...