នៅ​ឥណ្ឌា​ល្បី​ថា​ផឹក​និង​ងូត​ទឹកនោមគោ អាច​ព្យាបាល​មុន​ជាសះស្បើយ​ក្នុងពេល ១ សប្តាហ៍​! ឥឡូវ​ក៏មាន​លក់​ទឹកនោមគោ​ផងដែរ មួយ​ដប ៥០ រូពី​

    ​អ្នក​ដែល​ស្រឡាញ់​សម្រស់​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ស្បែក​ស្អាត​ឥតខ្ចោះ ប៉ុន្តែ​និន្នាការ​ចម្លែក​នៅ​ឥណ្ឌា​នាំគ្នា​ផឹក​ទឹកនោមគោ​ព្យាបាល​ស្បែក​កើតមុន​ទំនង​មិនមែនជា​ជម្រើស​សម្រាប់​អ្នក​ស្រឡាញ់​ស្បែក​ស្អាត​គ្រប់រូប​ទេ​។ 

​    ​បុរស​ជាច្រើន​នៅក្នុង​ទីក្រុង Udaipur ភាគ​ខាងលិច​រដ្ឋ​រ៉ា​ចា​ស្ថាន បាន​និយាយថា ទឹកនោមគោ​ជា​ឱសថ​ព្យាបាល​មុន និង អះអាងថា​វា​ជួយ​រក្សា​សុខភាព​ឱ្យ​ល្អ មិនចាំបាច់​ទៅ​ជួប​ពេទ្យ​ទេ​។ 

​    ​លោក Hemant Paliwal អាយុ ៣៦ ឆ្នាំ មាន​ភាពជឿជាក់​លើ​អត្ថប្រយោជន៍​ទឹកនោមគោ រហូតដល់​ថ្នាក់​គាត់​ផឹក​វា​មួយ​កែវ​រាល់ថ្ងៃ អស់ ៤ ឆ្នាំ​មកហើយ​។ 

​    ​គាត់​ក៏បាន​លុបមុខ​លាងដៃ​ជាមួយ​ទឹកនោមគោ​រាល់​ព្រឹក និង​យប់​ផងដែរ​។ រាល់​ចុង​សប្តាហ៍ លោក Hemant Paliwal និង​មិត្តភក្តិ​ច្រើន​នាក់​របស់គាត់ ដែល​ធ្វើការ​នៅ​ក្រោលគោ ថែមទាំង​ងូត​ទឹកនោមគោ​ទៀតផង ដោយ​ប្រមូលយក​ទឹកនោម​សត្វ ៣០ ប្រភេទ​ខុសគ្នា​មក​លាយ​ជាមួយ​។ 

​    ​Hemant Paliwal និយាយថា "​ខ្ញុំ​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ ហើយ​ឧស្សាហ៍​ផ្តាសាយ និង​ក្អក​ណាស់​។ ខ្ញុំ​ថែមទាំង​កើតមុន និង​មាន​មុន​ខ្ទុះ​លើ​ស្បែក​ទៀតផង ប៉ុន្តែ​នៅពេល​ខ្ញុំ​ចាប់ផ្តើម​លាប​ទឹកនោមគោ មុខ​របស់ខ្ញុំ​លែងមាន​មុន​ក្នុងពេល​តែ ១ សប្តាហ៍​"​។​

​    ​ឥឡូវ​នៅ​ឥណ្ឌា​មាន​បង្កើត​ឱសថ​ទឹកនោម​គោល​ក់លើ​ទីផ្សារ​ទៀតផង ហើយ​ម៉ាក​ពេញនិយម​ជាងគេ​គឺ Patanjali លក់​ក្នុងតម្លៃ​ជិត ៥០ រូពី (០,៧៤ ដុល្លារ​) ចំណុះ ១០០ មិ​ល្លី​លីត្រ​ក្នុង​មួយ​ដប​៕ 

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...