samsung-banner
adverise with khmeread

Nokia ប្រើ​វិធីសាស្ត្រ​ដដែល ប្តឹង Apple រឿង​រំលោភសិទ្ធិ​ប៉ាតង់​

Nokia sues apple 640x360

    ​ទូរស័ព្ទ Nokia បានដាក់​ពាក្យបណ្ដឹង​ជាច្រើន​ដើម្បី​ប្ដឹង​ក្រុមហ៊ុន Apple​។ ក្រុមហ៊ុន​នេះ​អះអាងថា អ្នកបង្កើត iPhone រំលោភ​លើ​ប៉ាតង់​ទូរស័ព្ទ Nokia ចំនួន ៣២ ក្នុង​ផលិតផល​របស់​ពួកគេ​។​

​    ​ការប៉ះទង្គិច​គ្នា​នេះ​បាន​បន្ដ​ដោយ​ពាក្យបណ្ដឹង​របស់ Apple មួយ​ប្ដឹង​ទៅលើ Nokia ដែល​អះអាងថា​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​នេះ​កំពុង​ប្រើប្រាស់​យុទ្ធវិធី​ប្តឹង​រំលោភ​ប៉ាតង់​ដើម្បី​ជំរិត​ទារប្រាក់​។​

​    ​ក្នុង​ឆ្នាំ ២០១១ ក្រុមហ៊ុន Nokia និង Apple បាន​ដោះស្រាយ​សង្គ្រាម​ប៉ាតង់​របស់​ពួកគេ នៅពេល Apple បាន​យល់ព្រម​បង់ថ្លៃ​កម្មសិទ្ធិ​សម្រាប់​ការប្រើប្រាស់​ប៉ាតង់​របស់​ក្រុមហ៊ុន Nokia ខ្លះៗ​នៅលើ iPhone​។​

​    ​ឥឡូវ Nokia ត្រឡប់មកវិញ​ម្ដងទៀត​ដើម្បី​បន្ត​សង្គ្រាម​សាជាថ្មី​ម្ដងទៀត​។ ក្រុមហ៊ុន Nokia បានដាក់​ពាក្យ​ប្ដឹង​ទៅលើ​ការ​ត្រា​ប់យក​គំរូ​ប៉ាតង់​រហូតដល់​ទៅ ៣២ ក្នុងនោះ​រួមមាន បន្ទះ​ឈី​ប​, កូដ​វីដេអូ​, កម្មវិធី​, UI, អង់​តែ​ន Antenna និង​ច្រើន​ទៀត​។​

​    ​គួរឱ្យកត់សម្គាល់​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១១ Nokia បានទទួល​ប្រាក់​ពី​ការលក់​កម្ម​សិ​ទិ្ធ​លើ​ប៉ាតង់​ខ្លះទៅ Apple បាន​ចំនួន ៧៥០ លាន​ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់