ប្រជាជន​ខ្មែរ​មិនគួរ​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល​មួយចំនួន ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ភាព​អន់​ខ្សោយ​ខាង​បញ្ញា

    ​ជារឿយៗ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិ​សិ​សេស​អ្នក​នៅ​ទីជនបទ​តែង​នាំគ្នា​ផ្អើល​ដុត​ទៀនធូប និង​រៀបចំ​ពិធី​ផ្សេងៗ​បែប​អ​បិ​យ​ជំនឿ​នៅពេល​ដែលមាន​អភូតហេតុ​ចម្លែក​អ្វីមួយ​កើតឡើង ដូចជា​កូន​មនុស្ស កូន​គោ ឬ​កូនជ្រូក​កើតមក​មិន​ប្រក្រតី ឬក៏​ដើម​រុក្ខជាតិ ឬ​សត្វ​ដែលមាន​លក្ខណៈ​ខុសពី​ធម្មតា​ជាដើម​។ ព្រឹ​ត្ត​ការណ៍​បែបនេះ​បាននិងកំពុង​បន្ត​កើតឡើង​គ្រប់ទិសទី ហើយ​អ្នកស្រុក​តែង​មានជំនឿថា ជា​សញ្ញា​នៃ​អពមង្គល​ឬ​សុភមង្គល​ទៅតាម​ការបកស្រាយ​រប​ស់​ពួកគេ​ដែល​គ្មាន​មូលដ្ឋាន​អ្វី​ទាំងអស់​។ ជំនឿ​មិន​សម​ហេតុផល​ទាំងនោះ​បានបង្ហាញ​អំពី​ភាពទន់ខ្សោយ​ខាង​បញ្ញា​របស់​អ្នក​ជឿ​។ 

​    ​មនុស្ស​មួយក្រុម​ដែលមាន​ទាំង​តា​យាយ​ចាស់ៗ ដែល​ឧស្សាហ៍​ទៅ​វត្តវ៉ា​ផង​បាននាំគ្នា​ដង្ហែ​ខ្មោច​កូន​គោ​ដែល​កើតមក​ខុស លក្ខណៈ​ហើយ​ដែល​បាន​ស្លាប់​ទៅវិញ​។ កន្លងមក​គេ​ធ្លាប់​ឃើញ​ក្បួន​ដង្ហែ​សព​កូន​គោ​ដែលមាន​ខ្លួន​ពីរ​និង​ក្បាល​បី​នេះ​បាន​កើតឡើង​នៅឯ ក្រុង​ប៉ោយប៉ែត​ជាដើម​។ ក្បួន​ដង្ហែរ​ក្បួន​ដែលមាន​ទាំង​ចាក់​មេក្រូ​ផង​បាន​រៃអង្គាសប្រាក់​ពី​អ្នកភូមិ​ក្រោម​ហេតុផល​ថា យកប្រាក់​នោះ​ទៅ​កសាង​ទី​អារាម​ក្នុង​ខេត្តបាត់ដំបង ។​ល​។​
​នេះ​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​រឿងរ៉ាវ​ជាច្រើន​ដែល​កើតមាន​ស្រដៀង​គ្នា នេះ​ជា​ញឹកញាប់ និង​នៅ​គ្រប់ទិសទី គឺ​ទីណា​ដែលមាន​ហេតុភេទ​ចម្លែក​កើតមាន​ឡើង​។ សត្វ​ពស់​ដែល​កើតមក​មាន​សប្បុរស ឬ​ដើម​ចេក​មាន​ផ្លែ​ច្រើន​ខុសធម្មតា ត្រូវគេ​ចាត់ទុកថា អ្នកមាន​បុណ្យ​មក​ចាប់កំណើត​ដែរ​។ ដើមឈើ​ដែល​រលំ​យូរហើយ តែ​ក្រោយមក​ស្រាប់តែ​គល់​របស់​វា​បាន​ធ្លាក់​ចូលក្នុង​រណ្តៅ​ធ្វើឱ្យ​ដើម​របស់​វា​ងើបឡើង​វិញ បាន​នាំឱ្យ​អ្នកភូមិ​ធ្វើបុណ្យ​ដុត​ទៀនធូប​ពីព្រោះ​តែ​គេ​ជឿថា​មាន​បារមី មក​សណ្ឋិត​ដើមឈើ​នោះ​។ ពេលខ្លះ​មាន​ទាំង​ព្រះសង្ឃ និង​ដូនជី តាជី​ផង​បាននាំគ្នា​ផ្អើល​ទៅ​ចូលរួម​ពិធី​បែប​អ​បិ​យ​ជំនឿ​មិន​សម​ហេតុផល​ទាំងនោះ​។ នេះ​បាន​សបញ្ជាក់​ឱ្យឃើញ​ពី​ភាព​រវើរវាយ​មិន​ប្រាកដនិយម​ឬក៏​អាច​និយាយថា ជា​ភាពទន់ខ្សោយ​ខាង​បញ្ញា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​តូច​។​

​    ​ជាការ​ពិតណាស់ មនុស្ស​គ្រប់​ជាតិ​សាសន៍​កើតមក​សុទ្ធតែ​ភ្ជាប់​មកជា​មួយ​នូវ​ជំនឿ​ដែល​មិនអាច​កាត់ផ្តាច់​បាន ជាក់ស្តែង​នៅ​ប្រទេស​ឥណ្ឌា ប្រជាជន​មួយចំនួន​មានជំនឿថា​ផឹក​ទឹកនោមគោ​ជួយ​ព្យាបាល​ជំងឺ​១០០​មុខជា​ដើម ដែល​តាម​ការពិត​វា​ជា​ប្រភព​មេរោគ​សោះ​នោះ​។ និយាយ​តាមបែប​ម្យ៉ាងទៀត ជំនឿ​គឺជា​ដួងព្រលឹង​របស់​មនុស្សលោក​។ ការជឿ​លើ​សាសនា ឬ​អារក្ស អ្នកតា ជឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ដែល​មាននៅ​គ្រប់ទិសទី​ក្នុង​លោក​គឺជា ឧទាហរណ៍​ស្រាប់​។ មានន័យថា ជំនឿ​មិនមែនជា​រឿង​ចម្លែក​ទេ ហើយ​ជាតិ​សាសន៍​នីមួយៗ ឬ​តំបន់​នីមួយៗ​មាន​ជំនឿ​ខុសៗ​គ្នា​។ ការជឿ​លើ​ទស្សនៈ​កម្មផល បុណ្យ​បាប​ក្នុង​ព្រះពុទ្ធសាសនា​ក៏​ជា​ជំនឿ​មួយ​ដែរ​។ ប៉ុន្តែ ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​ប្រដៅ​ថា គេ​ត្រូវ​ជឿ​លើ​អ្វីមួយ​ដោយ​បញ្ញា ពោលគឺ​មុននឹង​ជឿ​ត្រូវ​ពិចារណា​រកហេតុ​ផល និង​ភាពសមរម្យ​ជាមុនសិន មុននឹង​ដាក់ចិត្ត​ដាក់​កាយ​ជឿ​។ ការជឿ​ដោយ​ងងឹត​ងងុល​នឹង​នាំ​ដល់​ការ​ខូចប្រយោជន៍​។​

​    ​នៅក្នុង​ជំនឿ​មិន​សម​ហេតុផល​ដូច​បានលើកឡើង​ខាងដើម​មាន​សម្មតិកម្ម​ពីរ យ៉ាង​បាន​កើតឡើង ៖ ទី​១ គឺជា​ការជឿជាក់​ចេញពី​ទឹកចិត្ត​ដោយសារ "​អវិជ្ជា​" និង​ទី​២ គឺអាច​ជាការ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​មនុស្ស​មួយចំនួន​តាមរយៈ​ការ​បំផុស រឿង​ឱ្យ​កាន់តែ​អស្ចារ្យ​ឡើង​ដើម្បី​ទាញយក​ផលប្រយោជន៍​។ ប៉ុន្តែ​ទោះជា​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយចុះ ក៏​ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ពី​ភាព​អន់​ខ្សោយ​ខាង​បញ្ញា​ស្មារតី​របស់​អ្នក​ជឿ​ទាំងនោះ​ដែល​បាន​បណ្តោយ​ខ្លួន​ឱ្យ​ភាពមិន​សម​ហេតុផល​អូសទាញ​បាន​។ បញ្ហា​រឹតតែ​ធ្ងន់ធ្ងរ​នៅពេលដែល​អ្នក​តាំងខ្លួន​ថា​មាន​សីល​ជាពិសេស​រហូតដល់ ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​ខ្លះ​ផង​បាន​ដឹកនាំ​ពុទ្ធបរិស័ទ​ឱ្យ​ជឿ​លើ​ជំនឿ មិន​សម​ហេតុផល​ទាំង​នោះដែរ​។​

​    ​នៅក្នុង​សង្គម​កម្ពុជា អ​បិ​យ​ជំនឿ​ជាច្រើន​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​មហាជន​ជាពិសេស ក្នុងចំណោម​អ្នក​ទីជនបទ​ក្រីក្រ​ដែលមាន​ការអប់រំ​តិចតួច​។ ការជឿ​ស៊ប់​ទៅលើ​អ​បិ​យ​ជំនឿ​ខ្លះ​ក៏បាន​ធ្វើឱ្យ​ពួកគេ​បាត់បង់​ម្ចាស់ការ​លើ ខ្លួនឯង ហើយ​ងាយ​នឹង​ចាញ់បោក​អ្នកធ្វើអាជីវកម្ម​លើ​ជំនឿ​នេះដែរ​។ មាន​ពលរដ្ឋ​ជាច្រើន​បាន​ចំណាយធនធាន​ដែល​ពួកគេ​មាន​បន្តិចបន្តួច​ទៅលើ​ជំនឿ​ដែល​គ្មាន​មូលដ្ឋាន ជាពិសេស​នៅពេល​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​មក​យាយី​ភូមិ​ដាន​របស់​ពួកគេ​។ ការទទួលបាន​ការអភិវឌ្ឍ​ន៍​ផ្នែក​ស្មារតី​តិចតួច​ពេក បាន​បណ្តោយឱ្យ​ពលរដ្ឋ​ទាំងនោះ​រស់​ជាប់​ជាមួយ​អ​បិ​យ​ជំនឿ​ជាប្រចាំ សូម្បីតែ​ជំនឿ​ខ្លះ​មិន​សម​ហេតុផល​ទាល់តែសោះ​ក៏ដោយ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា កា​អភិវឌ្ឍ​ខាង​ផ្នែក​បញ្ញា​ស្មារតី​សម្រាប់​ប្រជាពលរដ្ឋ​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​របស់​អ្នក​តម្រង់ទិស​សង្គម​ក​ម្ពុ​ជា​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់