រដ្ឋអ៊ីស្លាមបង្ហាញរូបភាពវីដេអូដុតទាហានតួកគីពីរនាក់ទាំងរស់យ៉ាងព្រៃផ្សៃ

          វីដេអូឃោសនា​ដ៏គួរឲ្យ​រន្ធត់​ថ្មីមួយទៀត​របស់​រដ្ឋ​អ៊ិស្លាម​ត្រូវបាន​ចេញ​ផ្សា​យ​ ដោយ​បង្ហាញរូបភាព​ទាហាន​តួកគី​ពីរនាក់​​ចាប់​ខ្លួន​នៅ​ប្រ​ទេ​ស៊ី​រី​ កំពុង​ត្រូវ​បាន​​គេដុតទាំង​រស់។

          តាមសេចក្តីរាយការណ៍​របស់​កាសែត BNO News បាន​ឲ្យ​ដឹងថា ប្រទេស​តួកគី​បាន​រារាំង​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ចូល​មើល​បណ្តាញសង្គម​ទ្វីតធើ​ ហ្វេសប៊ុកនិង​យូធូប​ បន្ទាប់ពី​វីដេអូនេះ ត្រូវ​បាន​ចេញ​ផ្សាយ​។

          កាសែតនេះបញ្ជាក់ថា ប្រទេសតួកគី​បាន​រឹតត្បិត​ពលរ​ដ្ឋមិន​ឲ្យ​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​ដោយសារបារម្ភ​ខ្លាច​ភាព​ចលា​ចល​នេះរាលដាល​កាន់តែ​ខ្លាំង​។

          ពួក ISIS បាន​ចេញផ្សាយ​វីដេអូដ៏គួរឲ្យ​រន្ធត់នេះ​ពីមុន​ដែរ ប៉ុន្តែ​ការចេញ​ផ្សាយ​លើក​នេះនឹងធ្វើ​ឲ្យ​ប្រទេសតួកគី​កាន់តែ​ក្តៅក្រហាយ​ថែមទៀត។

          ទិដ្ឋភាព​ដ៏គួរឲ្យ​ខ្លោចផ្សានេះ​បង្ហាញឲ្យឃើញ​បុរសពីរនាក់​ឈរស្ងៀម​ ហាក់ដូច​ជា​ពួកគេ​ទទួល​យក​ការកំណត់វាសនា​របស់ខ្លួន​ត្រឹមនេះ ឬក្នុងសភាព​តក់ស្លុត​ដែល​នឹងកើតឡើង​នាពេល​បន្តិចទៀត។

          ទាហាន​ទាំង​ពីរ​ត្រូវ​បាន​ប្រហារ​ជីវិត​នៅតំបន់ Wilayat Halab ជា​ទឹកដី​កាន់​កាប់ដោយ​ពួក ISIS ក្នុង​ប្រទេសស៊ីរី។ សេចក្តីរាយការណ៍​មិន​ផ្លូវការ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការប្រហារជីវិតនេះធ្វើ​ឡើង​នៅ​ក្បែរទីក្រុង Aleppo ។

          វីដេអូឃ្លីប​១៩​នាទីនេះ ចាប់ផ្តើម​ដោយ​បង្ហាញរូបភាព​មេដឹកនាំ​ដែលធ្លាប់​បង្ហាញពីមុន  រូបភាព​ស្តីពីសង្គ្រាម​និង​ខ្សែអាត់សំឡេង​របស់​មេដឹកនាំ​រដ្ឋអ៊ិស្លាម​ Abu Bakr al-Baghdadi ដែល​កន្លងមក​ធ្លាប់ហៅប្រទេសតួកគីថា “អ្នកដកខ្លួន​ចេញ​ពីសាសនា”៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត