samsung-banner
adverise with khmeread

ប៊្រែដ ភីត រិះគន់ ចូលី ខណៈសំណើសុំជួបកូនត្រូវបានបដិសេធ

Pitt 2

          ប្រ៊ែដ ភីត (Brad Pitt) បាន​រិះគន់តារា​ស្រី អែនជេលីណា ចូលី (Angelina Jolie) ក្នុងកំណត់​ហេតុ​ថ្មី​ជុំវិញ​សំណុំរឿង​លែងលះ​ដ៏ជូរចត់​រវាង​អ្នក​ទាំង​ពីរ។

          ក្រុម​មេធាវី​របស់​ ភីត បាន​អះអាងថា ចូលី គ្មានយន្ត​ការ​គ្រប់គ្រងខ្លួន​ឯង ក្នុង​ការ​ទប់ស្កាត់​ព័ត៌មានរសើប​អំពី​កូន​ៗ​និង​ការលែង​លះ​មិនឲ្យ​បែក​ធ្លាយ​ជា​សា​ធារណៈ​។​

          ក្រុម​អ្នក​ច្បាប់​របស់​តារាភាព​យន្តរូប​នេះ​បាន​ដាក់​កំណត់ហេតុ​ថ្មីនៅ​តុលា​ការ​ក្រុងឡូសអែនជើឡេស​កាល​ពីថ្ងៃទី​២១​ខែធ្នូ​ទៅចៅក្រម​ដោយបញ្ជាក់ប្រាប់​ពីមូលហេតុដែល​លោកមិនចង់ឲ្យ​ព័ត៌មាន​អំពីការ​លែងលះ​និង​ការគ្រប់គ្រងកូន​ទាំង​៦​នាក់​បែកធ្លាយសាធារណៈ។

          ក្នុងកំណត់​ហេតុថ្មី​នេះ ភីត វ័យ​៥៣​ឆ្នាំ​ចោទប្រកាន់​ ចូលី វ័យ​៤១​ឆ្នាំ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ឯក​ជន​របស់​កូនៗ ហើយ​មិនបាន​ការពារប្រយោជន៍​របស់ពួកគេទេ។

          ការចោទប្រកាន់​របស់ ភីត ធ្វើ​ឡើង​តែប៉ុន្មានសប្តាហ៍​ បន្ទាប់ពី​ចៅក្រម​បាន​បដិ​សេធ​មិន​ចាត់វិធាន​ការណ៍​បន្ទាន់​ ដើម្បីបិទបាំងព័ត៌មាន​អំពី​​សំណុំរឿងនេះ​ ប៉ុន្តែ​បាន​ប្រាប់​តារាភាព​យន្ត​រូបនេះថា គាត់អាចដាក់ពាក្យស្នើសុំឲ្យបិទបាំង​ព័ត៌មាន​អំពី​សំណុំរឿង​នេះ​នៅ​ខែមករាឆ្នាំ​២០១៧។

          កាលពី​ដើម​សប្តាហ៍​នេះ ការទាមទាររបស់ ភីត ដើម្បីបានជួប​កូន​បន្ថែម​ទៀត​នោះ ត្រូវ​បាន​អតីតភរិយា​បដិសេធ​ ខណៈ​បណ្តឹងលែងលះ​កាន់តែ​តឹងតែង​​ឡើង​ៗ​ ហើយតារាភាព​យន្ត​រូបនេះ​ប្រឈមនឹងការ​ប្រារព្ធ​បុណ្យណូអែល​ម្នាក់​ឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់