samsung-banner
adverise with khmeread

ប៉េអឹម​ឃាត់ខ្លួន​ចោរ​ ២​ នាក់​បាន​ភ្លាមៗ​ពេល​កំពុង​គាស់​ឃ្លាំង​លួច​សម្ភារៈ​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ប្រចាំ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​នាក់​ភ្លាមៗ ក្រោយពី​មាន​បណ្តឹង​ផ្ទាល់មាត់​រប​ស់ជន​រងគ្រោះ​ឈ្មោះ ​យឺ​ង ប៊ុន​ផឺ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​យក​សម្ភារៈ នា​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផែស្ងួត​អុ​យ​ញុ​ង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ​ធ្នូ​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ ហំ បញ្ញា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ខណ្ឌ ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ខេត្តកំពង់ចាម​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ មាន់ ប៊ុន​ណាត ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័​យ​ស្រុកកំណើត​ខេត្តកំពង់ចាម​ដូចគ្នា​។​

    មន្ត្រី​ដដែល​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គាស់​ឃ្លាំង​លួច​សម្ភារៈ​បាន​ក្ដៅៗ​នេះ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ ​បាន​ចាប់យក​វត្ថុតាង​ពី​ជនសង្ស័យ​ទាំងពីរ​នាក់​រួមមាន ស្បែកជើង​ប៉ា​តា​ចំនួន​៣​ការុង​ស្មើនឹង​៤៤​គូ​និង​អាវ​ថ្មី​ចំនួន​៨២​អាវ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់