Marco Materazzi ត្រៀមធ្វើខួប ១០ ឆ្នាំនៃការជល់ទ្រូងពីសំណាក់ Zinedine Zidane ដើម្បីបញ្ឈឺចិត្តគ្រូបង្វឹក Real រូបនេះ

    ​Marco Materazzi បានបង្ហាញ​គោលបំណង​ក្នុងការ​វាយប្រហារ​ទៅលើ Zinedine Zidane ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ ពី​ការប៉ះទង្គិច​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០០៦​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid បច្ចុប្បន្ន បានបញ្ចប់​អាជីព​បាល់ទាត់​អន្តរជាតិ​បារាំង​របស់គាត់​នៅក្នុង​ភាពអាម៉ាស់ ពេលដែល​គាត់​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត សម្រាប់​កំហុស​យក​ក្បាល​ទៅ​ជល់​អតីត​ខ្សែការពារ​ក្រុមបាល់ទាត់​អន្តរជាតិ​អ៊ីតាលី មុនពេល​ក្រុមបាល់ទាត់​អន្តរជាតិ​មួយ​នេះ​បាន​លើក​ពានរង្វាន់​ពិភពលោក​ជា​លើក​ទី​បួន​របស់ខ្លួន​។​

​    ​បច្ចុប្បន្ន​អតីត​តារាបាល់ទាត់​ក្រុម Inter Milan លោក Materazzi បានបង្ហាញ​រូបភាព​រំ​ឮ​ក​អតីតកាល​ដ៏​គួរឱ្យ​ឈឺចាប់​ចម្អក​ទៅ Zidane ដោយ​គាត់​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នោះ​ចូលទៅក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម Instagram ជាមួយ​ភាព​តានតឹង​រវាង​អ្នក​ទាំងពីរ​នៅ​មិនទាន់​រលត់​នៅឡើយ​ទេ​រហូតមកទល់​សព្វថ្ងៃ​។​

​    ​Materazzi បានចាប់ផ្តើម​បញ្ឈឺ​ដោយ​ពាក្យសម្តី​មួយ​ឃ្លា​ថា "​ផ្ញើជូន​ធំៗ​ទៅកាន់​..." មុនពេល​ដែល​គាត់​បាន​បន្ថែម​រូបភាព​អារម្មណ៍ Emoji នៃ​ទង់ជាតិ​របស់​ក្រុម​ជម្រើសជាតិ​ទាំងពីរ និង​រូបភាព​សើច​ហៀរ​ទឹកភ្នែក​តាម​ពីក្រោយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror