ខំជួយ​លើក​ម៉ូតូ​មិនត្រឹមតែមិន​អរគុណ​បែរជា​មក​កាប់​របួស​ធ្ងន់

    ភ្នំពេញ ៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង សហការ​ជាមួយ​ម្លាំ​ង​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​និង​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​វែកមុខ​សញ្ញា​ឈានទៅដល់​ការឃាត់​ជនដៃដល់​ដែល​បានធ្វើ​សកម្ម​ភាព​កាប់​ទៅលើ​បុរស​ម្នាក់​ដែល​ខំ​ជួយ​លើក​ម៉ូតូ​ដែល​គេ​ជិះ​ដួល កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ​២០១៦ ស្ថិត​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កន្លងមក​។​

    ប៉ូលិស​និយាយថា នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែធ្នូ ឆ្នាំ២០១៦ ស្ត្រី​ឈ្មោះ សៀង សុនី ដែល​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ ដែលមាន​ឈ្មោះ ឆោម នឿន​អាយុ​៤៤​ឆ្នាំ ​មុខរបរ​កម្មករ​លើក​ឈើ​ស្នា​ក់ភូមិ​ដំណា​ក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ បានមក​ដាក់​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មា​ជ័យ។​

    ខណៈពេល ដែល​បានទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​ខាងលើ ហើយ​ប៉ូលិស​ក៏បាន​ស្រាវជ្រាវ​ទាំង​យប់​​ទាំង​ថ្ងៃ​រហូតដល់​ព្រឹក​ថ្ងៃទី​២៣​ ធ្នូ​នេះ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រា​ជនី​ភ្នំពេញ​សហ​ការ​ជាការ​មួយ​កម្លាំង ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​និង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែល​បាន​យក​ដា​វសា​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​ហើយ​បាន​នាំ​ជនសង្ស័យ​ទៅរក​ដាវ​ដែល​បាន​កាប់​ទៅ​ដែល​បាន​បោះចោល​ក្រោយពី​បានធ្វើ​សកម្មភាព​រួច​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​បាន​កាប់​មកលើ​ជនរងគ្រោះ​មានឈ្មោះ សំ ឆ​វ័​ន្ត ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មានមុខ​របរ​មិន ពិតប្រាកដ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​និង​ប​ញ្ជូ​ន​មក​ឃុំខ្លួ​ន​​បណ្ដោះអាសន្ន​នៅ​អធិការ​ខណ្ឌ​មាន​ជ័​យដើ​ម្បី​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

Untitled 1
adverise with khmeread
Loading ad ...