Mino Raiola និយាយថា Henrikh Mkhitaryan នឹងបង្កព្យុះភ្លៀងខ្លាំងនៅ EPL

    ​ភ្នាក់ងារ លោក Mino Raiola និយាយថា កីឡាករ Henrikh Mkhitaryan ដែល​កំពុង​ឡើង​កូដ​ខ្លាំង កំពុង​ត្រៀម​បង្ក​ព្យុះភ្លៀង​នៅ Premier League​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អា​មេ​នី ដែលមាន​តម្លៃ​ខ្លួន ២៧​លាន​ផោន​លើ​កុងត្រា​ផ្ទេរ​ចេញពី Borussia Dortmund កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ បាន​ជាប់គាំង​ក្នុងការ​សម្រប​ខ្លួន​ជាមួយ​ក្រុម​ថ្មី​របស់ខ្លួន​កាលពីដើម​រដូវ​កាល​ក្រោម​ការដឹកនាំ​របស់លោក Jose Mourinho ប៉ុន្តែ​គាត់​បាន​ក្លាយទៅជា​ចំណូលចិត្ត​របស់​អ្នកចាត់ការ​របស់ខ្លួន​ឡើងវិញ ក្រោយ​ការបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ​។​

​    ​ហើយ​ភ្នាក់ងារ​របស់​តារាបាល់ទាត់​ល្បីៗ​លោក Raiola ដែលជា​អ្នកចាត់ចែង​ក្នុងការ​ផ្ទេរ Mkhitaryan ទៅកាន់​ទឹកដី Old Trafford និយាយថា គាត់​តែងតែ​ជឿជាក់​ទៅលើ​កីឡាករ​របស់គាត់​ថា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងប្រទេស​អង់គ្លេស​។​

​    ​Raiola បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ talkSPORT ថា "​គាត់​បានបង្ហាញ​ទម្រង់​លេង​លំដាប់ថ្នាក់​ពិភពលោក​របស់គាត់​នៅក្នុង​ទឹកដី​អាល្លឺម៉ង់​។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ឃើញ មានការ​លេង​ដ៏​លេចធ្លោ​បំផុត​មួយ ដែលមាន​ឥទ្ធិពល​ជាង​រូបគាត់​កាល​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ទៅទៀត​។ បច្ចុប្បន្ន គាត់​ជា​កីឡាករ​ចាក់​បំផុត​ដែល Premier League ត្រូវការ​។ ខ្ញុំ​បានដឹងថា Micki នឹង​អាច​សម្រប​ខ្លួន​បាន ហើយនឹង​ក្លាយទៅជា​កីឡាករ​ដ៏​ល្អ​ដាច់​គេ​ម្នាក់​ក្នុង Premier League ។ គាត់​បានបង្ហាញ​រឿង​ទាំងនោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​អាល្លឺម៉ង់​។ ឥឡូវ​ខ្ញុំ​ឃើញ​រឿង​បែប​នោះ​នឹង​មកដល់​នៅ Manchester United​។ ចាំមើល​ទាំងអស់គ្នា​ទៅ​”៕

 

1
adverise with khmeread
ប្រភព៖ Mirror
Loading ad ...