Sadio Mane លា Liverpool ទៅបំពេញកាតព្វកិច្ចជម្រើសជាតិសេណេហ្គាល់ក្នុងកម្មវិធី African Cup of Nations

​    ​Sadio Mane មាន​ក្តី​រំពឹង​យ៉ាងខ្ពស់​ថា ហង្ស​ក្រហម Liverpool ពិតជា​ធ្វើ​បានល្អ​ដោយ​គ្មាន​រូបគាត់ ពេលដែល​គាត់​នឹងត្រូវ​ចាកចេញ​ពី​ក្លឹប​សម្រាប់​ដំណើរ​ប្រជែង​ពាន​ទ្វីបអាហ្វ្រិក African Cup of Nations ។​

​    ​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្រុម​រូបនេះ កំពុង​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​ក្លឹប ដើម្បី​ធ្វើដំណើរ​ទៅ​ជាមួយនឹង​ក្រុមបាល់ទាត់​អន្តរជាតិ​សេ​ណេ​ហ្គា​ល់ ដែល​ប្រិយមិត្ត​ហង្ស​ក្រហម​នឹងមិន​អាច​ឃើញ​វត្តមាន​របស់គាត់​ស្ទើរ​ពេញ​មួយខែ​មករា​ក្រោយនេះ​។​

​    ​ទោះជា​យ៉ាងណាក្តី Mane រំពឹងថា ក្រុម​របស់គាត់​អាច​ដោះស្រាយ​បញ្ហា​របស់ខ្លួន​បាន ដោយ​គាត់​បាន​បញ្ជាក់ថា "​វា​នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ខ្ញុំ ក្នុងការ​ធ្វើដំណើរ​ទៅជា​មួយ​សេ​ណេ​ហ្គា​ល់​នៅ​ខែក្រោយ​។ ខ្ញុំ​នឹង​ពេញចិត្ត​បំផុត​ក្នុង​បន្ត​លេង​ជាមួយ​មិត្ត​រួម​ក្រុម និង​ជួយ​ក្រុម​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិតថា ពួកគេ​នឹង​យល់ ដោយសារតែ​វា​គឺជា​ប្រទេស​របស់ខ្ញុំ ហើយ​វា​គឺជា​ក្តី​សុបិន​របស់ខ្ញុំ​។ ខ្ញុំ​នឹង​បួងសួង​ឱ្យ​ពួកគេ​មាន​សំណាងល្អ ប៉ុន្តែ​ដោយ​គ្មាន​ខ្ញុំ ពួកគេ​នឹង​លេង​ល្អ​ដូចគ្នា​។ ល្អប្រសើរ​ជាង​អ្វីដែល​ខ្ញុំ​គិត​។ ពួកគេ​នឹង​ដោះស្រាយ​វា​បាន​"៕

 

1 adverise with khmeread
ប្រភព៖ Metro

មតិយោបល់