Joel Matip ខ្សែការពារ Liverpool អាចជាប់បម្រាម FIFA ព្រោះបដិសេធបំពេញកាតព្វកិច្ចជម្រើសជាតិក្នុងកម្មវិធី Africa Cup of Nations

    ​សហព័ន្ធ​បាល់ទាត់​កា​មេ​រូ​ន​បានដាក់​សម្ពាធ​ទៅលើ​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Joel Matip ជាមួយនឹង​ចំណាត់ការ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក ហៅ​កាត់ FIFA បន្ទាប់ពី​គាត់​បានប្រកាស​មិន​ចូលរួម​ជាមួយនឹង​ក្រុមបាល់ទាត់​អន្តរជាតិ​របស់ខ្លួន សម្រាប់​កាតព្វកិច្ច​បាល់ទាត់​ប្រជែង​ពាន​ទ្វីបអាហ្វ្រិក Africa Cup of Nations ហៅ​កាត់​ថា AFCON ។​

​    ​Matip បាន​និយាយថា "​បទពិសោធន៍​ដ៏​អាក្រក់​មួយ​ជាមួយនឹង​បុគ្គលិក​បច្ចេកទេស​មុនៗ​" គឺជា​ហេតុផល​នៅ​ពីក្រោយ​ការច្រានចោល​ការកោះហៅរ​បស់​ប្រទេស​ខ្លួន សម្រាប់​ដំណើរ​ប្រជែង​នៅក្នុង​ប្រទេស​ហ្គា​បុ​ង​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo ។​

​    ​អតីត​ខ្សែការពារ​របស់​ក្រុម Schalke រូបនេះ ត្រូវបាន​ប្រកាស​ឈ្មោះ​នៅក្នុង​ឈុត​ជម្រើសជាតិ​ចំនួន ៣៥​នាក់​បណ្តោះអាសន្ន​របស់​កា​មេ​រូ​ន សម្រាប់​ដំណើរ​ប្រជែង​ពាន AFCON ឆ្នាំ​២០១៧ ប៉ុន្តែ​គាត់​បាន​ជូនដំណឹង​ទៅដល់​លោក Jurgen Klopp ថា គាត់​មានបំណង​ក្នុង​ការបន្ត​ស្នាក់​នៅលើ​ទឹកដី​ទីក្រុង Merseyside សម្រាប់​អ្វីដែល​នឹង​ជា​អំឡុងពេល​ដ៏​សំខាន់បំផុត​សម្រាប់​ហង្ស​ក្រហម​៕

 

1 adverise with khmeread
ប្រភព៖ Mirror

មតិយោបល់